ជាការពិតណាស់ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃមកនេះ ច្បាស់ជាបានជ្រាបមកហើយ នូវរឿងរ៉ាវរវាងតារាចម្រៀងរ៉េប ជី ដេវីត និង តារាចម្រៀងស្រី ទេព បូព្រឹក្ស ប្រកាសព័ត៌មាននឹងធ្វើតាមច្បាប់ទៅកាន់ផេក «អាក្លូ» ក្រោយបញ្ជូលសំឡេង Troll ប៉ះពាល់ដល់កូនប្រុសរបស់ពួកគេ។
ក្នុងនោះដែរ ក្រោយផ្ទុះរឿងប្រតិកម្មពីលោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ហើយ ម្ចាស់ផេកខាងលើក៏បានធ្វើលិខិតសុំទោសមួយសន្លឹកបង្ហោះលើផេកមិនបានប៉ុន្មានម៉ោង ក៏បិទផេកហ្វេសប៊ុកផ្លូវការប្រមាណ ១ ថ្ងៃ ដោយមិនឱ្យអ្នកលេងបណ្តាញសង្គមនានារកឃើញនោះឡើយ។
យ៉ាងណាមិញ ក្រោយបិទផេកបានមិនដល់ ២៤ ម៉ោង ផេក «អាក្លូ» ក៏បានបើកដំណើរការជាថ្មី និង បង្ហោះវីដេអូ ដោយបញ្ជូលសំឡេងដូចដើម។ តែយ៉ាងណាក៏ដោយ ការវិលមកលើកនេះ ផេក «អាក្លូ» ទទួលបានមតិវែកញែកព្រោងព្រាត ដោយមានទាំងវិជ្ជមាន និង អវិជ្ជមានជុំវិញវីដេអូ ដែលផេកនេះបានផលិតមក Troll គេឯងម្ដងទៀត៕