នៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នឹងមានបាតុភូតរាត្រីដ៏កម្រមួយ ដែលភពទាំង ៧ នៅក្នុងប្រព័ន្ធព្រះអាទិត្យមានដូចជា ភពសៅរ៍ ភពពុធ ភពណិបទូន ភពសុក្រ ភពអ៊ុយរេនូស ភពព្រហស្បត្តិ៍ និង ភពអង្គារ នឹងមកតម្រៀបរាងគ្នាជាជួរនៅលើផ្ទៃមេឃ។
បាតុភូតមួយនេះ ត្រូវបានគេហៅថា Great Planetary Alignment ជាបាតុភូតដ៏កម្រ និង អស្ចារ្យដែលភពទាំង ៧ គោចរជុំវិញគន្លងព្រះអាទិត្យមកចំពេលត្រូវរៀងក្បែរគ្នា ឬស្ថិតនៅក្នុងគន្លងតែមួយដែលហៅថា Ecliptic Plane។ ដោយឡែក ទោះបីជាភពទាំង ៧ អាចស្ថិតនៅទីតាំងលើសខ្វះគ្នាបន្តិច តែពួកវាក៏នៅតែគោចរក្នុងគន្លងតែមួយរៀងគ្នា។
យ៉ាងណាមិញ យើងអាចមើលឃើញភព ៤ ដួងដោយភ្នែកទទេបាន គឺភពពុធ ភពសុក្រ ភពព្រហស្បត្តិ៍ និង ភពអង្គារ ចំណែកភពអ៊ុយរ៉េនូស និង ភពណិបទូនត្រូវការការប្រើកែវយឹត ឬតេឡេស្កុប ចំណែកភពសៅរ៍នឹងពិបាកមើលជាងគេ ព្រោះនៅជិតព្រះអាទិត្យពេក៕
ប្រភព៖ Matichon