នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំយុវជន និង កីឡា បានបញ្ជាក់ពីសមាសភាព បេក្ខជនដែលមានវ័យចំណាស់ជាងគេ ៦៤ ឆ្នាំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។
ក្រសួងបានឱ្យដឹងថា បាក់ឌុបឆ្នាំនេះ បេក្ខជនដែលមានវ័យចំណាស់ជាងគេ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺមានឈ្មោះ ឃឹម សាវ៉ាន់ ដែលមានតុលេខ ២៣០ បន្ទប់លេខ ១០ នៅមណ្ឌលប្រឡងអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ។
ក្នុងនោះ ក្រសួងក៏បានសម្ដែងក្ដីកោតសសើរ បើទោះបីជាស្ថិតក្នុងវ័យចំណាស់ និង មានបញ្ហាភ្នែក ប៉ុន្តែលោកនៅតែមានការតស៊ូចូលរួមក្នុងការប្រឡងនេះ៕