បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍នឹងបុរសសុទ្ធតែសង្ហាៗ មួយគូៗសមគ្នាគ្មានទាស់

Share This

បើនិយាយពីបវរកញ្ញាភេទទី ៣ កម្ពុជាប៉ុន្មានជំនាន់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីទទួលបានការចាប់អារម្មណ៍តាមដានពីសកម្មភាពផ្សេងៗក្នុងវិស័យបវរកញ្ញា ពួកគេក៏ធ្វើឱ្យមហាជនអ្នកគាំទ្រចូលចិត្តតាមដានចង់ដឹងពីជីវិតឯកជនផងដែរ ជាពិសេសរឿងរ៉ាវស្នេហា។

ជាក់ស្ដែង ក្រឡេកមើលបវរកញ្ញាភេទទី ៣ ចំនួន ៣ រូប កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាមួយរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ ដែលបានបើកបង្ហាញម្ចាស់បេះដូងសុទ្ធសឹងតែសង្ហាៗ ត្រៀមចាប់ដៃគ្នាជាគូជីវិតយ៉ាងមានក្ដីសុខផងដែរ។ បវរកញ្ញាភេទទី ៣ ទាំង ៣ ជំនាន់នោះរួមមាន៖

១. កញ្ញា សៃ ហ្វុន

ចំពោះរឿងរ៉ាវស្នេហារបស់ម្ចាស់តំណែង Miss Queen Cambodia 2021 រូបនេះ ត្រូវបានគេដឹងថា នាងបានសាងចំណងស្នេហ៍ជាមួយគូស្នេហ៍រូបសង្ហារយៈពេលប្រមាណជាង ៨ ឆ្នាំមកហើយ និង សម្រេចចិត្តបង្ហាញស្នេហាដ៏ផ្អែមល្ហែមជាសាធារណៈកាលពីអំឡុងឆ្នាំ ២០២២ កន្លងទៅ។ មកដល់ពេលនេះ កញ្ញា សៃហ្វុន និង គូស្នេហ៍ ក៏បន្តបង្ហាញជីវិតគូដ៏ផ្អែមល្ហែម និង មើលចិត្តគ្នា ត្រៀមសាងគ្រួសារជាមួយគ្នាផងដែរ។

២. កញ្ញា ផេនខេក

ចំពោះបវរកញ្ញាភេទទី ៣ ម្ចាស់តំណែង Miss Queen Cambodia 2024 រូបនេះ ថ្មីៗកន្លងទៅ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីជុំវិញរឿងរ៉ាវស្នេហារបស់នាង ខណៈឃើញនាងបង្ហាញសកម្មភាពជាមួយអ្នកស្អំបេះដូងថ្មី ដោយអ្នកទាំងពីរបានដឹកដៃគ្នាថតឈុតកូនក្រមុំកូនកំលោះ និង បង្ហាញចិញ្ចៀនរៀបការ ដែលជាដំណឹងល្អកំពុងត្រៀមរៀបចំថ្ងៃមង្គលឆាប់ៗ។

៣. កញ្ញា នៀន នៀន

រីឯបវរកញ្ញាភេទទី ៣ នៀន នៀន ម្ចាស់តំណែង Grand Winner Miss Queen Cambodia 2024 & 2025 មួយរយៈថ្មីនេះ ក៏ត្រូវបានមហាជនចាប់អារម្មណ៍លើជីវិតស្នេហារបស់នាងខ្លាំងដែរ ក្រោយពីបង្ហាញចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយបុរសរូបសង្ហាម្នាក់ និង បានដឹកដៃគ្នាថតឈុត Pre-Wedding ទាំងក្នុង និង ក្រៅប្រទេស ត្រៀមសាងជីវិតគ្រួសារនឹងគ្នាឆាប់ៗផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ថ្មីទៀតហើយ! ខឹងសង្សារទូរស័ព្ទមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តឱ្យដាច់ភ្លើងប្រើប្រាស់ពេញមួយភូមិ

ការប្តីជាគ្រូពេទ្យ ដល់យប់ផ្សំដំណេកកូនកំលោះពាក់ស្រោមដៃពេទ្យដេក អត់ហ៊ានប៉ះប្រពន្ធផ្ទាល់ ខ្លាចឆ្លងមេរោគ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

ត្រៀមខ្លួនឱ្យស្រេច! តាមជើងលេខហុងស៊ុយ ឆ្នាំ ២០២៦ ជាឆ្នាំធាតុភ្លើង គួរត្រៀមខ្លួនលើរឿងធំៗ ៣ នេះ

ព័ត៌មានបន្ថែម

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងវប្បធម៌ខ្មែរ និង ភាសា

តារាកំពូល Sad ៥ រូប និពន្ធចម្រៀងឱ្យហ្វេនទឹកភ្នែក តែជីវិតខ្លួនឯងឡើងភីង អ្នកខ្លះការ អ្នកខ្លះភ្ជាប់ពាក្យចោលអ្នកគាំទ្រ

ផ្អើលហ្វេន! ស្អែកឡើងយន្តហោះហើយ តែក្រុមហ៊ុនគ្រប់គ្រង MUC 2025 ប្រកាសមិ​នទទួលខុសត្រូវលើដំណើរទៅប្រកួតរបស់ ហ្វីយ៉ាតា នៅថៃ

អ្នកគាំទ្រព្រួយបារម្ភ! ក្រោយទទួលដំណឹង MC លីស្សា ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកស្ដូកស្ដឹងលើគ្រែពេទ្យ

(វីដេអូ)​ ទៅទទួលពានរង្វាន់ដ៏ធំនៅវៀតណាម ស៊ីន យូប៊ីន ឆ្លៀតនាំយករបាំខ្មែរមណីមេខលាឡើងសម្ដែងលើឆាកដោយផ្ទាល់

ជាង ២០ ឆ្នាំមុនធ្លាប់ជ្រកក្រោមទ្រនំរួមគ្នា ហេង ពិទូ និង សាន រ័ត្នបញ្ញាស័ក្ត នៅតែមានចិត្តគំនិតនេះចំពោះគ្នាមិនប្រួលប្រែ

(វីដេអូ) សោកស្ដាយ! ទើបប្រកាសដំណឹងល្អ តែពេលនេះ សុភ័ក្ដ្រ កុសុម៉ា បានបាត់បង់កូនក្នុងផ្ទៃ ក្រោយពិនិត្យឃើញកូនអត់បេះដូង

ស្វែងរកព័ត៌មាន​ ឬវីដេអូ