នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត កែវ សុខា ប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានសំណូមពរដល់អាណាព្យាបាលឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេលយោលកូនតូចៗក្នុងអង្រឹង ដែលអាចបង្កឱ្យមានបញ្ហាក្នុងខួរក្បាល ប្រសិនបើយោលកូនតូចៗក្នុងអង្រឹងមិនបានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា ពេលម្ដាយបីកូនយំ ចេះតែគ្រវីទៅមក អាចធ្វើឱ្យរង្គើខួក្បាលក្មេង ដែលអាណាព្យាបាល ឪពុកម្ដាយ ឬ លោកយាយលោកតា ពុំគួរបីក្មេងឃ្លោងៗបែបនេះឡើយ ព្រោះអាចបង្កឱ្យមានហូរឈាមនៅក្នុងស្រោមខួរក្បាល។
មួយវិញទៀត លោកវេជ្ជបណ្ឌិតបន្តថា ការដាក់ឱ្យកូនតូចគេងក្នុងអង្រឹងក៏មានផលប៉ះពាល់ផងដែរ ដ្បិតថាបើដាក់កូនតូចបណ្ដោយអង្រឹង ពេលយោលទៅមិនអីនោះឡើយ ប៉ុន្តែបើកាលណាដាក់ក្មេងនៅទទឹងអង្រឹង ពេលយោលទៅយោលមក ខួរក្បាលគាត់ម្ដងទាបម្ដងខ្ពស់ ដូចឱ្យរង្គើនូវខួរក្បាលគាត់ដែរ ជាប្រភេទគ្រោះថ្នាក់នៃខួរក្បាល អាចបណ្ដាលឱ្យមានហូរឈាមនៅក្នុងខួរក្បាល និង អាចឱ្យហូរឈាមនៅក្នុងស្រោមខួក្បាល៕