បងៗផ្ញើលុយតាមប្អូនពៅទុកជូនម្តាយប្រចាំខែ តែប្អូនពៅលួចស៊ីដាច់ ពេលម្តាយមកទារដេញមិនឱ្យចូលផ្ទះទៀត

Share This

នៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែមានការផ្ទុះវែកញែកជាខ្លាំងទៅលើករណីរបស់ស្រ្តីចំណាស់ម្នាក់ ដែលត្រូវកូនមិនឱ្យចូលក្នុងផ្ទះ ព្រោះតែមកទារលុយថ្លៃចិញ្ចឹមខ្លួនប្រចាំខែ។

តាមព័ត៌មានបានឱ្យដឹងថា គេបានប្រទះឃើញស្រ្តីចំណាស់ម្នាក់ អង្គុយតែម្នាក់ឯងយ៉ាងកម្សត់នៅតាមផ្លូវ ហើយខាងប៉ូលិសក៏បានហៅមកសួរនាំ ទើបដឹងថាស្រ្តីរូបនេះឈ្មោះ Vina មានវ័យ ៦៨ ឆ្នាំ។

តាមព័ត៌មានបានរៀបរាប់ថា ស្រ្តីចំណាស់ខាងលើនេះមានកូនៗ ៣ នាក់ ហើយពួកគេតែងបានផ្ញើលុយចិញ្ចឹមជារៀងរាល់ខែ ដោយក្នុងនោះកូនៗ ២ នាក់ តែងផ្ញើមកទុកឱ្យកូនស្រីមួយរូបមុនសិន រួចទើបបានកូនស្រីរូបនេះផ្ញើបន្តជូនម្តាយ ដែលសរុបក្នុងមួយខែៗប្រមាណ ៦០០០ បាត។

យ៉ាងណាមិញ ចុងក្រោយនេះប្រមាណ ៥ ខែ គឺមិនឃើញកូនស្រីដែលបងៗបានផ្ញើលុយទុកនោះផ្ញើជូនម្តាយឡើយ ហើយដោយសារបាត់យូរទើបម្តាយបានឡើងមកទារដល់ផ្ទះ ប៉ុន្តែពេលមកដល់នាងក៏ប្រាប់ថាមិនមានលុយ ព្រោះត្រូវយកទៅសងបំណុលគេអស់ហើយ និង ថែមទាំងហាមម្តាយមិនឱ្យចូលទៅក្នុងផ្ទះទៀត ទើបគ្មានជម្រើសម្តាយក៏អង្គុយនៅតាមផ្លូវនោះតែម្តងទៅ។

យ៉ាងណាមិញ តាមព័ត៌មានឱ្យដឹងថា តាមពិតស្រ្តីរូបនេះធ្លាប់ស្នាក់នៅជាមួយកូនស្រីខាងលើម្តងរួចហើយ តែមានបញ្ហាជាមួយគ្នា ទើបចាកចេញទៅរស់នៅតែម្នាក់ឯងតាមផ្លូវផង តាមវត្តផង ចំណែកឯផ្ទះនឹងដីធ្លីក៏បានលក់យកលុយមកចែកឱ្យកូនៗទាំង ៣ នាក់អស់ទៅហើយ៕

ប្រភព៖ MATICHON

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

អ្នកវិទ្យាសាស្រ្តចិន ផលិតបានកាវទិព្វ អាចភ្ជាប់ឆ្អឹងបាក់បានត្រឹមតែ ៣ នាទី ដោយមិនបាច់វះកាត់ធំដុំ

មង្គលការ Selena Gomez រៀបចំជាលក្ខណៈឯកជនយ៉ាងស្ងប់ស្ងាត់ កូនកំលោះ-ក្រមុំ ស្លៀកឈុតរៀបការប្រារព្ធពិធីយ៉ាងសាមញ្ញ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស សល់លុយហើយ បានស្គាល់ពិភពលោកទៀត

សរសើរហ្វេនៗពូកែរកនឹកណាស់! អ្នកគាំទ្រ MUC យករូបម្ចាស់មកុដ ៣ ជំនាន់ មានឈ្មោះដូចគ្នាទៅធ្វើ Meme

កូនស្រីទើប ១៤ ឆ្នាំ ម្ដាយនាំទៅកែដើមទ្រូងនៅគ្លីនិករបស់ប្ដីថ្មី រហូតជួបបញ្ហាបាត់បង់ជី-វិ-ត រួចព្យាយាមលាក់បាំងបង្វែងដានទៀត

ព័ត៌មានបន្ថែម

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស សល់លុយហើយ បានស្គាល់ពិភពលោកទៀត

កូនស្រីទើប ១៤ ឆ្នាំ ម្ដាយនាំទៅកែដើមទ្រូងនៅគ្លីនិករបស់ប្ដីថ្មី រហូតជួបបញ្ហាបាត់បង់ជី-វិ-ត រួចព្យាយាមលាក់បាំងបង្វែងដានទៀត

យប់មិញ! ស្ថានភាពទឹកទន្លេ នៅកោះនរា លិចផ្លូវថ្មើរជើង និង តូបលក់ដូរមួយចំនួនតាមច្រាំងទន្លេ តែគ្មានសំរាមមួយទងអណ្ដែតទេ

យប់មិញ! រញ្ជួយដីកម្រិត ៦.៩ វ៉ិចទ័រ វា/យប្រហារធ្ងន់ធ្ងរនៅខេត្ត Cebu ប្រទេសហ្វីលីពីន ស្លា-/ប់មនុស្សអស់ ២៧ នាក់ និង របួសរាប់រយនាក់

ការសិក្សាថ្មីនៅកូរ៉េខាងត្បូង៖ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ប្រឈមហានិភ័យកើតជំងឺមហារីកដល់ទៅ ៦ ប្រភេទ

បើកឆាកខែថ្មីហេងៗ! ចូលខែ «តុលា» គ្រូចិនសែម៉ុងថា ឆ្នាំ ៣ នេះ ជាឆ្នាំហេង ត្រៀមខ្លួនចាប់យកលាភសំណាង

សាយ ត្រូវបានតែងតាំងក្លាយជាគណៈប្រតិភូដឹកនាំសិស្សប្អូនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី ៤៩

ជួបជុំបងប្អូនធ្វើបុណ្យ! «កឋិនទាន» ឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៨ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ