បង្ហាញស្ថានភាពតារាកំប្លែង នាយកុយ វះកាត់រួចត្រឡប់មកខ្មែរវិញហើយ តែត្រូវទៅចាក់គីមីនៅថៃបន្តទៀត

Share This

ថ្មីៗកន្លងទៅ លើបណ្ដាញសង្គមហ្វេសប៊ុកមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកស្ថិតក្នុងវិស័យសិល្បៈជាច្រើន បានចែករំលែកបង្ហាញការបារម្ភខ្លាំងដល់តារាកំប្លែងជើងចាស់ល្បីឈ្មោះ នាយ កុយ ក្រោយពីទទួលដំណឹងថាលោកបានធ្លាក់ខ្លួនឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តាមរយៈការបង្ហោះចែករំលែកពីមហាជន ក៏ដូចជាសិល្បករ-ការិនីពីស្ថានភាពរបស់តារាកំប្លែងរូបនេះ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថាលោកបានធ្វើការវះកាត់ដុំសាច់ដុះក្នុងពោះវៀនធំ នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ដោយទទួលបានជោគជ័យ និង បានដឹងខ្លួនពីសន្លប់វិញ គ្រាន់តែកាយសម្បទានៅមិនទាន់រឹងមាំនៅឡើយ។

មកដល់ពេលនេះដែរ តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា ពីស្ថានភាពជំងឺរបស់ នាយកុយ បានឱ្យដឹងថាពេលនេះលោកបានធូរស្បើយ និង ត្រឡប់មកខ្មែរវិញហើយ ប៉ុន្តែដោយសារតែវះកាត់សាច់កាចក្នុងពោះវៀនធំ លោកត្រូវបន្តទៅព្យាបាលចាក់គីមីនៅថៃវិញទៀតនៅខែក្រោយ។ ជាមួយគ្នានោះ នាយកុយ ក៏បាននិយាយបែបលេងសើចថាក្រោយធូរស្រាលបន្តិចទៀត លោកនឹងអាចចេញបំពេញការងារសិល្បៈវិញបានទៀតផង។

តាមការរៀបរាប់របស់ លោក អ៊ឹម ជីវ៉ា​ បានឱ្យដឹងថា ៖ «មានអារម្មណ៍ថាអាណិត តារាកំប្លែង លោកគ្រូ កុយ ពេលដឹងថាគាត់មានជំងឺ វះកាត់សាច់កាចពោះវៀនធំ ហើយត្រូវចាក់ថ្នាំគីមីនៅខែក្រោយ។ ស្ថានភាពជំងឺតារាកំប្លែងរូបនេះបានវះកាត់សាច់កាចដំណាក់កាលដំបូងរូចរាល់ហើយ ហើយក៏មានសុខភាពល្អដែរ តែនៅគេងនៅក្រែសិនទម្រាំជាសះស្បើយមុខរបួស ហើយខែក្រោយនិងត្រូវទៅប្រទេសថៃ ឆែកសុខភាពម្តងទៀត និងត្រៀម ចាក់ថ្នាំគីមី។ លោកគ្រូកុយ និយាយលេងសើចថា ខ្ញុំមិនស្លាប់ទេ ពេលឈឺ គឺចង់មានអ្នកផ្តល់កម្លាំងចិត្ត ហើយបងប្អូនអាចកក់រោងបាន ខែក្រោយចេញសម្តែងវិញបានហើយ។ សូមបញ្ជាក់ដែថា តារាកំប្លែងលោកគ្រូកុយ កំពុងកំពុងស្នាក់នៅផ្ទះកូន ក្នុងបុរីរុងរឿង ខណ្ឌជ្រោយចង្វារាជាធានីភ្នំពេញ»៕

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

ឡើងកម្ដៅហើយ! កៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ គណៈកម្មការ Miss Universe ២ រូប ប្រកាសដើរចេញពីកម្មវិធី ព្រោះដឹងថា Top30 គេរើសមុនរួចហើយ

(វីដេអូ) មិត្តអ្នកសិល្បៈត្រៀមជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ នឹងដង្ហែទៅបូជានៅវត្តព្រឹកស្អែក

មិនធម្មតា! ឈុតរាត្រីសមោសរ ហ្វីយ៉ាតា គ្រងដើរលើឆាក MU យប់មិញ ប្រើត្បូងអស់រាប់លានគ្រាប់ ទម្ងន់ ១២ គីឡូ ជាមួយអត្ថន័យធំមហិមា

ពិបាកទទួលយកណាស់! សុភ័ក្រ្ត កុសុម៉ា ថាខានជួប អ៊ុន សិទ្ធា យូរស្មានតែលោកទៅរស់នៅក្រៅប្រទេស បែរជាទទួលដំណឹងដ៏សោកស្ដាយនេះវិញ

(វីដេអូ) រាប់អានគ្នាដូចបងប្អូនបង្កើត! សឿន វីតា កោរសក់បួសមុខភ្លើងសងគុណលោក អ៊ុន សិទ្ធា ជាសម្លាញ់ ទុកជាការលាគ្នាចុងក្រោយ

ធ្លាប់ជិតដិតគ្នាខ្លាំង ខានជួបមួយរយៈ សារ៉ាយ សក្ខិណា បែរជួប អ៊ុន សិទ្ធា ម្តងទៀតក្នុងទិដ្ឋភាពដ៏ខ្លោចចិត្តនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ