ពុម្ពអក្សររបស់ក្រុមហ៊ុនល្បីៗដូចជា៖ Forte Insurance, ភ្លើងគប់ (PlerngKob), Slaphouse, Modern Architecture: Echoes + Reflections ក៏ដូចជាក្រុមហ៊ុន Grab និង បុរី ប៉េង ហួត (Peng Huoth)…ជាដើម គ្រប់គ្នាប្រាកដជាធ្លាប់បានឃើញ និង ស្គាល់ច្បាស់។ តែបើនិយាយពីអ្នកបង្កើតអត្តសញ្ញាណពុម្ពអក្សរទាំងនោះ ភាគច្រើនមិនសូវជាមានអ្នកស្គាល់ប៉ុន្មានឡើយ។

ជាការពិតណាស់ ពុម្ពអក្សររបស់ក្រុមហ៊ុនល្បីៗខាងលើនេះ ត្រូវបានបង្កើតឡើងដោយកូនខ្មែរវ័យក្មេងមួយរូប គឺ លោក Sambath Both Bou Chum ដែលគេច្រើនហៅលោកថា Both Bou។ មានវ័យទើប ២៧ ឆ្នាំ លោកជាសហស្ថាបនិក និង ជានាយកច្នៃប្រឌិតនៃ Anagata ដែលជាក្រុមហ៊ុនរចនា ឯកទេសខាង យុទ្ធសាស្ត្រ អត្តសញ្ញាណម៉ាកយីហោ និង រចនាពុម្ពអក្សរ។

បទពិសោធជិតមួយទ.វ លោកបានផ្លាស់ប្តូរការរចនាសោភ័ណភាពប្រទេសកម្ពុជា ដោយរៀបចំផ្សំធាតុវប្បធម៌ខ្មែរ ជាមួយគោលការណ៍រចនាសកល។ លោកបានដឹងនាំគម្រោងច្រើនរាប់មិនអស់ ជាពិសេស ការងាររបស់លោកមានសារសំខាន់ក្នុងការលើកកម្ពស់សហគមន៍រចនាក្នុងស្រុក។ តាមរយៈការណែនាំ សិក្ខាសាលា និង តំណាងទៅកាន់សកល លោកបានកំពុងបន្តជំរុញព្រំដែន និង រៀបចំអនាគតនៃភាពច្នៃប្រឌិតរបស់កម្ពុជា។

ដោយស្នាដៃមានភាពលេចធ្លោ ថ្មីៗនេះទស្សនាវដ្តីអន្តរជាតិដ៏ល្បី Prestige ក៏បានជ្រើសរើសលោកជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គល ៤០ នាក់ អាយុក្រោម ៤០ ឆ្នាំ នៅក្នុងកម្មវិធី Prestige 40 under 40 2025 ដែលបង្ហាញពីបុគ្គលមានសមត្ថភាពខ្ពស់ ស្នាដៃល្អនៅក្នុងអាជីព និង មានឥទ្ធិពលទាំងក្នុងប្រទេស និង បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី៕


