នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនិយមទស្សនាព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ CTN មានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលដំណឹងមរណភាពរបស់ពិធីការិនី នូ មៈណេត្តអាថាណា។
ក្នុងនោះដែរ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ MaDa HP បានជម្រាបថា កញ្ញា នូ មៈណេត្តអាថាណា បានទទួលមរណភាពនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវេលាម៉ោង ១១ និង ០៦ នាទីយប់ ដោយសារជំងឺមហារីក។ ក្នុងនោះ ពិធីបុណ្យសពរបស់ពិធីការិនី នូ មៈណេត្តអាថាណា នឹងរៀបចំឡើងនៅគេហដ្ឋននាបុរីវិមានភ្នំពេញ 598។
ដោយឡែក ពិធីបុណ្យសពរបស់ពិធីការិនីព័ត៌មាន កញ្ញា នូ មៈណេត្តអាថាណា នឹងរៀបចំឡើងនៅអាស័យដ្ឋានខាងលើ ខណៈសពរបស់កញ្ញា នូ មៈណេត្តអាថាណា អាចនឹងដឹកមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ក្រោយទទួលមរណភាពនៅប្រទេសថៃ។ នេះបើតាមការបញ្ជាក់ពីបងស្រីរបស់កញ្ញា នូ មៈណេត្តអាថាណា។
គួរជម្រាបថា កញ្ញា នូ មៈណេត្តអាថាណា បានទទួលមរណភាពនៅយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ នៅប្រទេសថៃ ដោយសារជំងឺមហារីក៕