នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

Share This

យើងម្នាក់ៗគិតថា នៅផ្ទះសល់លុយ ដោយឡែក ប្តីប្រពន្ធជនជាតិអង់គ្លេសមួយគូនេះវិញ ពួកគេសុខចិត្តនាំកូនដើរលេងក្រៅប្រទេស​ ដោយហេតុការចំណាយនៅផ្ទះអស់ច្រើនខ្លាំង ឬ ច្រើនជាងការដើរលេងជុំវិញពិភពលោកទៅទៀត។

តាមរយៈប្រពន្ធឈ្មោះ Hayley Trow អាយុ ៣៧ ឆ្នាំ នាងបានប្រាប់សារព័ត៌មាន Jam Press ថា ការដើរកម្សាន្ត ៣ នាក់របស់គ្រួសារនាង ដែលមានប្តីឈ្មោះ Lewis អាយុ ៤៥ ឆ្នាំ និង កូនស្រីអាយុ ៦ ឆ្នាំ ពួកគេចាយលុយអស់តិចជាងការរស់នៅផ្ទះនៅអង់គ្លេស ដែលបូកសរុបទាំងការចំណាយលើអាហារ ការស្នាក់នៅ ការដើរកម្សាន្តផ្សេងៗ។

ជាក់ស្តែង បើដើរលេងក្រៅប្រទេស ពួកគេចំណាយប្រហែលពី ២ ៥៣០ ដុល្លារទៅ ៣ ៧៩៥ ដុល្លារ ដែលអាចឆ្ពោះទៅកាន់កន្លែងក្នុងក្តីស្រមៃដូចជា៖ កោះបាលី, ទីក្រុងមីឡាន ប្រទេសអ៊ីតាលី និង សួនកម្សាន្ត Disneyland នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ពួកគេបានបូកសរុបការចំណាយនៅផ្ទះ ដែលជាមធ្យមអស់ចាប់ពី ៥ ៤២២ ដុល្លារទៅ​ ៦ ៧៧៨ ដុល្លារ ក្នុងមួយខែ ខុសគ្នាសឹងពាក់កណ្តាលនឹងការដើរលេងទៅហើយ។ ក្នុងនោះ ការចំណាយមានដូចជា៖ ថ្លៃផ្ទះរស់នៅ ៤០៦ ដុល្លារក្នុងមួយខែ, ម្ហូប ២៧១ ដុល្លារក្នុងមួយសប្តាហ៍ និង ការចេញទៅក្រៅផ្ទះម្តងអស់ ១៣៥ ដុល្លារ។

បើប្រៀបធៀបនឹងឥលូវ ពួកគេកំពុងស្ថិតនៅកោះបាលី ចំណាយលើបន្ទប់ជួល ៦៧៥.៦៩ ដុល្លារក្នុងមួយខែ មានកន្លែងស្នាក់នៅប្រណីតភ្ជាប់ជាមួយអាងហែលទឹក ហើយមានទេសភាពស្រស់ស្អាត ធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយរាល់ថ្ងៃ។ មុនពេលដើរលេងក្រៅប្រទេស ពួកគេតែងសម្រុកធ្វើការរយៈពេល ៧ ខែ រួចហើយរៀបគម្រោងសម្រាកលម្ហែរយៈពេលពេញមួយឆ្នាំតែម្តង។​ ដើម្បីសន្សំកាន់តែច្រើន ពួកគេក៏បានទៅស្នាក់នៅផ្ទះគ្រួសារខាងប្តីផងដែរ។

មែនទែនទៅ ប្តីប្រពន្ធមានកូនស្រីមួយនេះ បានសម្រេចចិត្តរៀបគម្រោងដើរកម្សាន្តបែបនេះតាំងពីឆ្នាំ ២០២២ មក បន្ទាប់ពីពួកគេបានទៅកម្សាន្តនៅប្រទេសអូស្ត្រាលី។ ពួកគេធ្វើបែបនេះ ក្នុងបំណងបានលម្ហែផង ឱ្យកូនស្រីបានឃើញពិភពលោកផង ហើយក៏សន្សំសំចៃផងដែរ។​ ចំពោះការសិក្សារបស់កូនស្រី ពួកគេឱ្យកូនរៀនតាមអនឡាញទៀងទាត់ ដើម្បីទទួលបានចំណេះដឹងដូចក្មេងទូទៅ៕

ប្រភព៖ NYP 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) មិត្តអ្នកសិល្បៈត្រៀមជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ នឹងដង្ហែទៅបូជានៅវត្តព្រឹកស្អែក

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

មិនធម្មតា! ឈុតរាត្រីសមោសរ ហ្វីយ៉ាតា គ្រងដើរលើឆាក MU យប់មិញ ប្រើត្បូងអស់រាប់លានគ្រាប់ ទម្ងន់ ១២ គីឡូ ជាមួយអត្ថន័យធំមហិមា

ពិបាកទទួលយកណាស់! សុភ័ក្រ្ត កុសុម៉ា ថាខានជួប អ៊ុន សិទ្ធា យូរស្មានតែលោកទៅរស់នៅក្រៅប្រទេស បែរជាទទួលដំណឹងដ៏សោកស្ដាយនេះវិញ

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

កំណប់មហាសាល! ចិន ជីកបានកំណប់រ៉ែមាសជាង ១ ពាន់តោន ខ្នាតធំបំផុតមិនធ្លាប់មានក្នុងប្រទេស គិតជាលុយរាប់សូន្យសឹងមិនចង់អស់

ស្រណោះណាស់! ទិដ្ឋភាពស/ពជនរងគ្រោះ ១៣ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ឡានក្រុងនៅកំពង់ធំ ដាក់តម្កល់តម្រៀបគ្នាកំពុងរង់ចាំសាច់ញាតិ

នៅភ្នំពេញ និង សឹងគ្រប់បណ្ដាលខេត្ត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ ២២ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតនេះ

អាប់ដែតថ្មី! ពេលនេះឡានក្រុងធ្លាក់ទឹកនៅកំពង់ធំត្រូវបានស្ទូចចេញ រកឃើញអ្នកស្ល-ា//ប់ ១៣ នាក់ របួស ២៤ នាក់ ហើយនេះជាការសន្និដ្ឋានមូលហេតុបឋម

ទាន់ហេតុការណ៍! សូមជួយទាក់ទងរកសាច់ញាតិ យប់មិញមានករណីឡានក្រុងសៀមរាប-ភ្នំពេញ បុ-កស្ពានធ្លាក់ទឹកនៅកំពង់ធំ របួស ២៣ នាក់ បាត់ខ្លួន ១៤ នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ