ថ្មីៗនេះ នៅប្រទេសប្រេស៊ីល មានរឿងក្តីឃាតកម្មមួយដ៏មិនគួរឱ្យនឹកស្មាន ដែលមានស្រ្តីម្នាក់ខឹងប្តីមើលរឿងអាសអាភាសច្រើនពេក ដល់ថ្នាក់លើកដៃសម្លាប់ ហើយកាត់អាអូនតូចយកទៅស្ងោរស៊ុប អង្គុយហុតគ្រូកៗយ៉ាងឆ្ងាញ់មាត់។
ករណីមួយនេះ បានកើតឡើងនៅ Agrilandia ក្នុងរដ្ឋ Acre ប្រទេសប្រេស៊ីល ដោយស្រ្តីជាប្រពន្ធឈ្មោះថា Josefa Lima de Sosa អាយុ ៦៥ ឆ្នាំ រីឯប្តីមានឈ្មោះថា Celso Marquez Ferreira អាយុ ៦០ ឆ្នាំ។ តាមព័ត៌មានបានឱ្យដឹងថា បុរសជាប្តីបានបាត់ខ្លួនទៅ ទើបខាងគ្រួសារបានដាក់ពាក្យបណ្តឹង ហើយប៉ូលិសក៏បានរកសាកសពឃើញនៅជិតផ្ទះ ក្រោយទើបស្រាវជ្រាវដឹងថាស្រ្តីជាប្រពន្ធគឺជាឃាតក។
ស្រ្តីរូបនេះបានសារភាពថា នាងខឹងនឹងប្តីមើលរឿងអាសអាភាស រួមទាំងមានបញ្ហាឈ្លោះទាស់ទែងគ្នាស្រាប់ផង ទើបលើកដៃសម្លាប់ប្តី ព្រមទាំងបានយកអវយវភេទរបស់ប្តីទៅស្ងោរស៊ុបសណ្តែកដី ហើយក៏ទទួលទានតែម្តង។ ដោយឡែក គេមិនដឹងថាមានអ្នកផ្សេងទៀតបានភ្លក់ស៊ុបនោះឬទេ ដែលប៉ូលិសក៏កំពុងស៊ើបអង្កេតទៅលើរឿងនេះផងដែរ៕
ប្រភព៖ Sanook