នៅបាត់ដំបង! កូនប្រុសអាយុទើប ១២ ឆ្នាំ ជិះម៉ូតូចេញបាត់ពីផ្ទះ បន្សល់ត្រឹមសំបុត្រ ១ ច្បាប់ ម្ដាយអានហើយរំជួលចិត្តខ្លាំង

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាជួយចែករំលែកស្វែងរកដំណឹងបន្តគ្នាព្រោងព្រាត បន្ទាប់ពីស្ត្រីជាម្ដាយមួយរូប បានបង្ហោះរូបភាពកូនប្រុស ភ្ជាប់ជាមួយសារដង្ហោយហៅកូនប្រុសឱ្យត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានបាត់ចេញពីផ្ទះ នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីស្ត្រីជាម្ដាយដែលមានឈ្មោះ Ratha Thai បានបង្ហោះរូបភាពកូនប្រុសភ្ជាប់ជាមួយសារថា ៖ «បើបងប្អូនប្រទះឃើញក្មេងដូចក្នុងរូបនេះ សូមជួយផ្ដល់ដំណឹងឱ្យនាងខ្ញុំផង កូនខ្ញុំឈ្មោះ វង្ស ខេវីត អាយុ ១២ ឆ្នាំ បានបាត់ចេញពីផ្ទះ ប្រហែលម៉ោង ១ រសៀល ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ដោយជិះម៉ូតូហុងដាឌ្រីម ២០២០ ពណ៌ខ្មៅស្លាកលេខ 1Al 6113 យើងខ្ញុំនឹងមានជូនជាសគុណ។ តាមរយៈលេខ 0887030574 ឬ 0884157019 និង 0963103897»

យ៉ាងណាមិញ មុនពេលចាកចេញ ក្មេងប្រុសខាងលើបានបន្សល់ទុកនូវសំបុត្រមួយច្បាប់មានអត្ថន័យដូចតទៅ ៖ «ខ្ញុំសូមទោសរឿងគ្រប់យ៉ាងដែលខ្ញុំធ្វើ ខ្ញុំមិនហ៊ាននៅទៀតទេ ខ្ញុំទៅនៅខាងក្រៅហើយ ហើយមិនបាច់ភ័យទេ ២-៣ ឆ្នាំទៀតខ្ញុំមកវិញហើយ។ ខ្ញុំសូមទោសផងដែលទៅមិនប្រាប់ មិនមែនខ្ញុំខឹងរឿងយាយឯងទេ បើចង់ដឹងរឿងឆាតសួរអ្នកគ្រូទៅ។ សូមទោសអ្នកទាំងអស់គ្នា Bye»

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ទាន់ហេតុការណ៍! លោក ដូណាល់ត្រាំ នឹងធ្វើដំណើរមកម៉ាឡេស៊ី ចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ នៅថ្ងៃ ២៦ តុលា

មានកម្មវិធី តែបុគ្គលិកមិនចង់ចូលរួម ហេតុផលភាគច្រើន មកពីមេមើលរំលង ៦ ចំណុចនេះ!

ខួរក្បាលគិតចេញតែរឿងស្មោកគ្រោក! Gun Jompalang ទំនើងបែកឆ្វេង ច្នៃដ្រូនធ្វើជាអាប យកទៅបង្ហោះបន្លាចពលរដ្ឋខ្មែរនៅជាយដែនគ្មានញញើត

ប្រកួតលើទឹកដីគេមិនអាចលំៗទេ! ហ្វីយ៉ាតា ត្រៀមដល់ទៅ ៦៣ ឈុត យកទៅប្រកួត Miss Universe នៅថៃ

មានអ្នកកាន់ជើងម្ខាងៗ! បូរ៉ា បេក្ខជន MasterChef ធ្លោយមាត់និយាយរឿងក្រៅឆាកមួយ ក្រោយផ្ទុះការប្រតិកម្មប្រើពាក្យអសុរោះដាក់មនុស្សចាស់

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! លោក ដូណាល់ត្រាំ នឹងធ្វើដំណើរមកម៉ាឡេស៊ី ចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ នៅថ្ងៃ ២៦ តុលា

ខួរក្បាលគិតចេញតែរឿងស្មោកគ្រោក! Gun Jompalang ទំនើងបែកឆ្វេង ច្នៃដ្រូនធ្វើជាអាប យកទៅបង្ហោះបន្លាចពលរដ្ឋខ្មែរនៅជាយដែនគ្មានញញើត

បើកទឹកទុក ប្រយ័ត្នអត់អីប្រើ! ចាប់ពីម៉ោង ១០ យប់នេះ និង យប់ថ្ងៃទី ១៧ សង្កាត់មួយចំនួននៅភ្នំពេញ នឹងត្រូវដាច់ទឹកប្រើប្រាស់ តាមពេលវេលាកំណត់

ឃ្លាំងស្តុកអីវ៉ាន់អនឡាញដ៏ធំនៅថៃ ឆេះអស់ ៦ ឃ្លាំងជាប់ៗគ្នា ខូចខាតទឹកប្រាក់សរុបជាង ៥០ លានបាត

អង្គការ WHO ចេញការព្រមានពីថ្នាំស៊ីរ៉ូក្អក ៣ ប្រភេទផលិតនៅឥណ្ឌា មានផ្ទុកសារធាតុពុលប៉ះពាល់ដល់អាយុជីវិតអ្នកប្រើប្រាស់

ហួសថ្លែង! ៤ យប់ជាប់ៗគ្នា ថៃបន្តចាក់សំឡេងខ្មោចព្រាតបំពងយ៉ាងទ្រហឹង នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ រំខានខ្លាំងដល់ដំណេកពលរដ្ឋទាំងចាស់ទាំងក្មេង

គួរឱ្យសរសើរ! ស្ត្រីកម្ពុជាឆ្នើម ៤  រូប វ័យក្មេងតែខ្លាំង កាន់កាប់ការងារធំៗ និង បំពេញបេសកកម្មមិនចាញ់បុរស

ស្ដែងៗ! ខ្យល់ព្យុះដ៏គួរឱ្យខ្លាចមួយ បោកបក់ប៉ើងរបស់របរហោះហើរទៅលើអាកាសខ្ទេចខ្ទី សូម្បីមនុស្សក៏ទប់ខ្លួនមិនជាប់

ស្វែងរកព័ត៌មាន​ ឬវីដេអូ