នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ តាមរយៈសារព័ត៌មាន Khaosod បានឱ្យដឹងថា មានករណីបាញ់ប្រហារមួយនៅក្នុងផ្សារមួយកន្លែង នាទីក្រុងបាងកក ដែលបណ្តាលឱ្យមនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិត។
ហេតុការណ៍មួយនេះ បានកើតឡើងនៅវេលាប្រមាណ ១២ និង ៣០ នាទីថ្ងៃត្រង់ នៅផ្សារមួយកន្លែង នាសង្កាត់ចតុចក្រ ខណ្ឌចតុចក្រ ទីក្រុងបាងកក ដោយជនបង្កជាមនុស្សប្រុសវ័យចំណាស់ បានកាន់កាំភ្លើងដើរចូលមកធ្វើការបាញ់ប្រហារយ៉ាងស្រស់នៅក្នុងផ្សារ ដែលបណ្តាលឱ្យអ្នកលក់ រួមទាំងសន្តិសុខសរុបចំនួន ៤ នាក់បានបាត់បង់ជីវិត រួចជនបង្កក៏បានសម្លាប់ខ្លួនឯងទៅតាមក្រោយ។
យ៉ាងណាមិញ មកទល់ពេលនេះ ប៉ូលិសកំពុងតែស្រាវជ្រាវរកអត្តសញ្ញាណជនបង្ក ព្រមទាំងមូលហេតុនៃការបង្កហេតុមួយនេះផងដែរ៕