កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ព្រះពុទ្ធបដិមាដ៏ធំមួយអង្គនៅប្រទេសថៃ ត្រូវព្យុះភ្លៀងបោកបក់បណ្តាលឱ្យបាក់ព្រះកេសធ្លាក់មកនឹងដី លុះគេប្រើឡានស្ទូចលើកឡើងដើម្បីជួសជុល ស្រាប់តែធ្លាក់បែកខ្ទេចម្តងទៀត។

តាមព័ត៌មានបានឱ្យដឹងថា ព្រះពុទ្ធបដិមាអង្គនេះ ស្ថិតនៅក្នុងវត្ត Chami Phutthawat ឃុំ Nonthri ស្រុក Kabin Buri ខេត្ត Prachinburi។ ព្រះពុទ្ធបដិមាអង្គនេះ ត្រូវបានដំបូងដែលប្រក់ពីលើបាក់មកសង្កត់ ដោយសារតែភ្លៀង និង ខ្យល់ខ្លាំង ដែលបណ្តាលឱ្យព្រះកេសបានបាក់ធ្លាក់មកក្រោមកំពស់ជាង ១៩ ម៉ែត្រឯណោះ ផ្អើលអស់អ្នកស្រុកមកចោមរោមមើល។

យ៉ាងណាមិញ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ខាងអាជ្ញាធរក៏បានចុះទៅត្រួតពិនិត្យ និង បានយកឧបករណ៍ទៅជួយលើកព្រះកេសដើម្បីត្រៀមជួយជុលវិញ តែជាអកុសលខណៈកំពុងលើកព្រះកេសនោះ ស្រាប់តែខ្សែស្ទូចបានដាច់ បណ្តាលឱ្យព្រះកេសក៏បានធ្លាក់មកម្តងទៀត តែធ្លាក់លើកនេះក៏បានបាក់ខ្ទេចខ្ទីខ្ចាយអស់តែម្តង៕


ប្រភព៖ MATICHON