ថ្មីៗនេះ ផេកចែកចាយព័ត៌មានដ៏ល្បីមួយរបស់ថៃ បានទម្លាយពីករណីក្មេងអាយុ ៣ ឆ្នាំម្នាក់ ដែលបានបាត់បង់ជីវិត ក្រោយពីជិះកង់លេងកណ្តាលថ្ងៃក្តៅជាមួយមិត្តភក្តិ ហើយចូលមកផ្ទះងូតទឹកភ្លាមៗ។

តាមផេកខាងលើបានឱ្យដឹងថា ក្មេងអាយុ ៣ ឆ្នាំនេះ បានចេញទៅជិះកង់លេងកណ្តាលថ្ងៃក្តៅជាមួយនឹងមិត្តភក្តិរបស់ខ្លួន រួចជិះអស់ចិត្តហើយ ក៏បានត្រឡប់មកផ្ទះវិញ ហើយបានងូតទឹកភ្លាមៗ ព្រមទាំងបានត្រាំទឹកត្រជាក់ទៀត។ លុះក្រោយមក គេក៏បានត្អូញថាឈឺក្បាល រួចក៏ក្អួតមកជាច្រើនដង ហើយក៏សន្លប់បាត់មាត់ឈឹងតែម្តង។

យ៉ាងណាមិញ គ្រួសារក៏បានបញ្ជូនទៅមន្ទីរពេទ្យដែរ តែជាអកុសលគេក៏បានបាត់បង់ជីវិត ដោយគ្រូពេទ្យបានប្រាប់ឱ្យដឹងថា គេបានដាច់សរសៃឈាមក្នុងខួរក្បាល។ ដោយឡែក ករណីនេះត្រូវបានមហាជននៅតាមបណ្តាញសង្គមថៃនាំគ្នាចែកចាយច្រើនណាស់ ដោយចាត់ទុកជាឧទាហរណ៍ដែលឪពុកម្តាយត្រូវប្រយ័ត្នក្នុងការមើលថែកូនតូចៗនៅក្នុងរដូវក្តៅនេះ៕

ប្រភព៖ อีซ้อขยี้เละ