នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ ប៉ូលិសថៃនៅក្នុងខេត្តព្រែរ ចាប់បានគ្រឿងញៀនខ្នាតធំ ដែលជាប្រភេទមេតំហេ្វមីនចំនួន ១០ លានគ្រាប់ លាក់នៅក្នុងឡានដឹកទំនិញ ដោយបង្កប់ក្នុងធុងបាស់។
តាមព័ត៌មានបានឱ្យដឹងថា ការចាប់បាននេះបានកើតឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យកាំរស្មីអ៊ិច ហួយរ៉ៃ ស្រុកដែនឆៃ ខេត្តព្រែរ។ ដោយក្នុងនោះ ប៉ូលិសបានត្រួតពិនិត្យឡានដឹកទំនិញមួយគ្រឿងពាក់ស្លាកខេត្តមហាសារ៉ាខាម ឃើញមានធុងបាស់ធំៗជាច្រើនយ៉ាងចម្លែក ហើយក៏បានប្រើម៉ាស៊ីនថតកាំរស្មីអ៊ិចទៅ ឃើញមានកញ្ចប់គ្រឿងញៀនចំនួន ១០០០ កញ្ចប់នៅក្នុងបាស់ទាំងនោះ ដោយក្នុងមួយកញ្ចប់មានគ្រឿងញៀនចំនួន ១០០០០ គ្រាប់ សរុបទាំងអស់ចំនួន ១០ លានគ្រាប់។
ដោយឡែក ប៉ូលិសបានឃាត់ខ្លួនអ្នកបើកបរ តែអ្នកបើកបរសារភាពថាខ្លួនជាបុគ្គលិកដឹកជញ្ជូនឱ្យក្រុមហ៊ុនមួយ ហើយត្រូវបានគេប្រើឱ្យទៅដឹកធុងបាស់ពីខេត្តណាន នាំទៅកាន់ខេត្តលុបបុរី ដោយមិនដឹងថាក្នុងធុងបាស់ទាំងនោះមានគ្រឿងញៀនឡើយ៕
ប្រភព៖ Thairath