ជាការពិតណាស់ បើទោះជាមិនបានបង្ហាញវត្តមានលើវិស័យសិល្បៈទាំងស្រុងដូចពីមុនក៏ពិតមែន តែអតីតគូស្វាមីភរិយាអ្នកសិល្បៈ ជំទាវ លី ឈី និង ស្វាមី ឧកញ៉ា ប៊ុន រតនា នៅតែបន្តបង្ហាញពីអរិយធម៌ វប្បធម៌ខ្មែរ និង រឿងអប់រំជារឿយៗនៅលើបណ្តាញសង្គមនានា។ ក្នុងនោះ អតីតតារាស្រី ជំទាវ លី ឈី និង អតីតអ្នកដឹកនាំល្បី ឧកញ៉ា ប៊ុន រតនា ធ្លាប់បានផលិតរឿងអប់រំ និង វីដេអូបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរថែមទៀតផង។
ដោយឡែក ងាកមកកាន់ជីវិតអាពាហ៍ពិពាហ៍ឯណោះវិញ ក្រោយពីចាប់ដៃគ្នារៀបការសាងគ្រួសារ ហើយនោះជំទាវ លី ឈី និង ឧកញ៉ា ប៊ុន រតនា ក៏ត្រូវបានមហាជនចាប់ក្រសែភ្នែកមើលរបស់អតីតអ្នកសិល្បៈមួយគូនេះ ក៏ព្រោះតែដូចពាក្យចាស់ពោលថា «សំណាបយោងដី ស្រីយោងប្រុស» ដោយគេឃើញគូស្វាមីភរិយាមួយគូនេះស្រុះដៃគ្នាប្រឹងរកស៊ី បើកមុខជំនួយជាបន្តបន្ទាប់។ បច្ចុប្បន្ន អតីតគូស្នេហ៍អ្នកសិល្បៈ ១ គូនេះ ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ហើយ ដែរ។
ងាកទៅកាន់កូនៗ ស្រីប្រុសច្បងរបស់ជំទាវ លីឈី និង ឧកញ៉ា ប៊ុន រតនា ឯណោះវិញ ថ្មីៗនេះ មហាជនបានចាប់អារម្មណ៍នឹងវីដេអូនៃការផ្សព្វផ្សាយការលក់ឡាន ដោយមានអូន បូតា និង អូន ម៉ាយុ បានចេញមុខមកអត្ថាធិប្បាយធ្វើជាអ្នកលក់យ៉ាងជំនាញ។ ក្នុងនោះ បើទោះជានៅតូចវ័យទើបតែ ៥ ឆ្នាំ និង ៣ ឆ្នាំ ក៏ពិតមែន ប៉ុន្តែម្នាក់ៗមានដុង និង អាចជួយការងារប៉ាម៉ាក់បានទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖