នៅតាខ្មៅ! ខឹងម្ដាយខាងស្រីមិនឱ្យទាក់ទងគ្នា ខាងប្រុសផ្ញើវីដេអូមានអីៗជាមួយកូនស្រីឱ្យមើល និង គំរា..មយកទៅបង្ហោះ

Share This

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៨:៥០ នាទីយប់ មានករណីម្តាយខាងស្រីដាក់ពាក្យប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនបុរសម្នាក់ ដែលខឹងនឹងខ្លួនហាមទាក់ទងគ្នា បែរជាឆាតទៅគំរាមម្តាយខាងស្រីបង្ហោះរូបភាពដែលខ្លួនរួមរ័ក្សជាមួយកូនស្រីលើបណ្តាញសង្គម នៅចំណុចភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ មៀន ឆែមសុឃាង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះមានឈ្មោះ រ.ទ.ណ ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពបានឱ្យដឹងថា​ មុនកើតហេតុ ចាប់តាំងពីឆ្នាំ ២០២២ មក ជនសង្ស័យ​ និង ជនរងគ្រោះត្រូវជាសង្សារនឹងគ្នា​ ហើយធ្លាប់បានរួមភេទជាមួយគ្នាជាញឹកញាប់នៅផ្ទះសំណាក់ ដោយនៅពេលរួមភេទម្តងៗ ជនសង្ស័យតែងតែលួចថតវីដេអូឃ្លីបទុកមើល លុះក្រោយមករឿងនេះក៏បានដឹងដល់ម្តាយជនរងគ្រោះ គាត់ក៏បានហាមអ្នកទាំងពីរមិនឱ្យជួបគ្នានោះទេ។ លុះមកដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៨:៥០ នាទីយប់ ជនសង្ស័យបានផ្ញើរូបភាពវីដេអូឃ្លីបដែលធ្លាប់រួមភេទកន្លងមក តាមតេឡេក្រាមចូលទៅក្នុងទូរស័ព្ទរបស់ម្តាយជនរងគ្រោះ ដោយបានគំរាមម្តាយជនរងគ្រោះថា បើសិនជាម្តាយជនរងគ្រោះបំបែកបំបាក់មិនឱ្យគេជួបគ្នា រូបគេនឹងបង្ហោះវីដេអូឃ្លីបដែលធ្លាប់រួមភេទជាមួយជនរងគ្រោះចូលក្នុងបណ្តាញសង្គម facebook ឱ្យផ្អើលខ្មាសគេម្តង ទើបម្ដាយខាងស្រីបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឱ្យសមត្ថកិច្ចចុះឃាត់ខ្លួនសង្ស័យ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេបានសារភាពថា ពិតជាបានរួមភេទជាមួយជនរងគ្រោះហើយយកទូរស័ព្ទលួចថតវីដេអូឃ្លីបទុកមើល​ និង បានផ្ញើវីដេអូនោះតាមតេឡេក្រាមទៅម្តាយជនរងគ្រោះ ហើយបាននិយាយគំរាមទៅម្តាយជនរងគ្រោះដូចរៀបរាប់ខាងលើប្រាកដមែន៕

ប្រភព ៖ CNC

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ព័ត៌មានបន្ថែម

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

ស្វែងរកព័ត៌មាន​ ឬវីដេអូ