នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានជូនដំណឹងពីការណែនាំ និង ធ្វើកិច្ចសន្យា យុវជនមួយក្រុមឱ្យបញ្ឈប់សកម្មភាព ចូលចិត្តឡូឡា រាំរែក នៅតាមដងផ្លូវសាធារណៈ នៅសង្កាត់ព្រែកហូរ។
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា បន្ទាប់ពីមានការសំណូមពរដល់សមត្ថកិច្ចឱ្យជួយណែនាំដល់ក្រុមយុវជនដែលចូលចិត្តឡូឡា រាំរែក នៅតាមដងផ្លូវសាធារណៈ នៅសង្កាត់ព្រែកហូររួចមក លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យមន្រ្តីចុះទៅណែនាំ និង ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពទាំងនេះទៀត។
ក្នុងនោះដែរ លោកអធិការ ក៏បានឱ្យពួកគាត់រាំមួយបទ នៅមុខសមត្ថកិច្ចដើម្បីឱ្យពួកគេចាំថា៖ (បើរាំនៅតាមផ្លូវសារធារណៈ គឺត្រូវតែមករាំនៅប៉ុស្តិ៍)៕