នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ គឺជាថ្ងៃទី ១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥។
ក្នុងថ្ងៃប្រឡង ថ្ងៃទី ១ នេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ បានជូនដំណឹងពីស្ថានភាពនៅមណ្ឌលវិទ្យាល័យព្រៃទប់ ខេត្តតាកែវ ឱ្យបានដឹងថា នៅថ្ងៃនេះ វេលាម៉ោង 02:00 នាទីរសៀល ប្រធានមណ្ឌល បានអនុញ្ញាតឱ្យប្ដីរបស់អនុរក្ស នៅក្នុងបរិវេណមណ្ឌលប្រឡង ដើម្បីមើលថែកូនង៉ែតដែលមានអាយុ ៤ ខែ ក្នុងពេលដែលម្ដាយកំពុងជាប់បំពេញភារកិច្ចជាអនុរក្សតាមបន្ទប់។
អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តឱ្យដឹងថា បើតាមការសាកសួរ កូនង៉ែតអាយុ ៤ ខែនោះ មិនចេះបៅទឹកដោះគោទេ គឺត្រូវបៅទឹកដោះម្ដាយនៅពេលចប់ម៉ោងប្រឡង៕