មានករណីមួយនៅប្រទេសចិន ដែលស្រ្តីជាម្តាយមានធុរៈចេញទៅក្រៅ ពឹងប្តីឱ្យជួយបញ្ចុកបាយកូនប្រុសអាយុ ៣ ឆ្នាំ ស្រាប់តែឪពុកបង្ខំកូនឱ្យញ៉ាំទាល់តែស្លាក់ស្លាប់។

ស្រ្តីជាម្តាយបានរៀបរាប់ឱ្យដឹងថា ធម្មតានាងជាអ្នកមើលថែកូនដោយខ្លួនឯង ប្តីនាងមិនសូវជាជួយមើលប៉ុន្មានឡើយ ហើយនៅថ្ងៃមួយនាងបានពឹងប្តីឱ្យជួយមើលកូន និង បញ្ចុកបាយបន្តិច ព្រោះនាងមានធុរៈត្រូវចេញទៅក្រៅ ស្រាប់តែមានរឿងនឹកស្មានមិនដល់បានកើតឡើង។ ក្នុងនោះ កូនប្រុសមិនព្រមញ៉ាំបាយ ហើយធ្វើឱ្យកំពប់ ទើបឪពុកវាយទាលតែយំ រួចដួសបាយចានថ្មី បង្ខំឱ្យកូនញ៉ាំទាល់តែអស់។

នៅពេលដែលនាងត្រឡប់មកដល់ផ្ទះវិញ នាងឃើញកូនមានអាការៈពិបាកដកដង្ហើមជាខ្លាំង ហើយនាងក៏បានយកកូនទៅពេទ្យ តែជាអកុលកូនប្រុសក៏បានផុតដង្ហើមបាត់ទៅហើយ ដែលគ្រូពេទ្យបានវិនិច្ឆ័យថា ក្មេងប្រុសស្លាប់មានអ្វីម្យ៉ាងស្ទះនៅក្នុងផ្លូវដង្ហើម។ យ៉ាងណាមិញ បើតាមការបញ្ជាក់របស់ឪពុក ម្តាយសន្និដ្ឋានថា ខណៈកូនកំពុងហូបបាយ យំបណ្តើរអាចធ្វើឱ្យមានអាហារជាប់ក្នុងបំពង់ខ្យល់ ដែលបណ្តាលឱ្យគេថប់ដង្ហើមរហូតដល់ស្លាប់បែបនេះ៕

ប្រភព៖ Sanook