ថ្មីៗនេះ SCMP បានរាយការណ៍ពីការចាប់ខ្លួនជាផ្លូវការ នូវអតីតចៅអធិការវត្តសៅលីញដ៏ល្បីម្នាក់ ក្នុងករណីបោកប្រាស់ និងរឿងអាស្រូវផ្លូវភេទ ក្រោយពីមានការស៊ើបអង្កេតអស់រយៈពេលជាង ៤ ខែ។

ព្រះសង្ឃអង្គនេះមានឈ្មោះថា Shi Yongxin វ័យ ៦០ ឆ្នាំ មានឋានៈជាចៅអធិការវត្តសៅលីញមួយកន្លែង ដែលស្ថិតនៅ Xinxiang ខេត្ត Henan ប្រទេសចិន។ ព្រះសង្ឃអង្គនេះ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រខាង Business រួចបានឡើងធ្វើជាចៅអធិការវត្តខាងលើតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ហើយបានកែប្រែវត្តសៅលីញទៅជា Brand ពិភពលោកដ៏ល្បី រហូតទទួលបានរហ័សនាមថាជាព្រះសង្ឃ CEO ។

លុះមកដល់ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ព្រះសង្ឃអង្គនេះត្រូវបានគេសង្ស័យ និងស៊ើបអង្កេតព្រហ្មទណ្ឌពីបទបោកប្រាស់កិបកេងប្រាក់របស់វត្ត និងរឿងអាស្រូវផ្លូវភេទជាមួយនឹងមនុស្សស្រីជាច្រើននាក់ ហើយអាចនឹងមានកូន ១ នាក់ទៀតផង។ ក្នុងនោះ ព្រះសង្ឃអង្គនេះត្រូវបានសមាគមន៍ព្រះពុទ្ធសាសនាចិនថ្កោលទោស និងដកហូតវិញ្ញាបនបត្រព្រះពុទ្ធសាសនាទៀតផង។ ហើយចុងក្រោយ នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ក៏ត្រូវអាជ្ញាធរបញ្ជាឱ្យឃាត់ខ្លួនជាផ្លូវការ ហើយនឹងបញ្ជូនខ្លួនទៅដំណើរការក្តីតាមផ្លូវច្បាប់៕


ប្រភព៖ SCMP