នៅយប់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពត បានជូនដំណឹងពីករណី សមត្ថកិច្ចចុះបង្ក្រាប ក្រុមចូលចិត្តបង្ហោះម៉ូតូនៅផ្សាររីញៀនពេលយប់ ពេលនេះត្រូវបង្រ្កាបបាន នឹងមានចំណាត់ការឱ្យធ្វើពលកម្ម កោរសក់ ព្រមទាំងដកហូតម៉ូតូទុករយៈពេល ៣ ខែសិន។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ ខាងស្នងការបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកនេះ សមត្ថកិច្ចបានមានចំណាត់ការទៅលើក្មេងស្ទាវទាំងនោះ ដោយឱ្យធ្វើពលកម្មរើសសំរាមនៅតាមទីសាធារណៈ ភ្ជាប់ជាមួយសារថា ៖ «ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នា ឈប់បង្ហោះម៉ូតូ អ្នកផ្សេងទៀតមើលគំរូ»។
តាមរយៈសកម្មភាពនេះ មានការគាំទ្រពីសំណាក់មហាជន ក្នុងគោលបំណងលុបបំបាត់ក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូនៅក្នុងមូលដ្ឋាន និង បង្កភាពអនាធិបតេយ្យផ្សេងៗជាដើម៕