នៅកំពង់ស្ពឺ! ប្ដីបាត់ពីផ្ទះជិត ១ ខែ ត្រលប់មកវិញជូនកាដូគ្រ-ា/ប់បែ.-កសល់ពីសង្គ្រាមឱ្យប្រពន្ធ ព្រោះរឿងប្រចណ្ឌ

Share This

នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានជូនព័ត៌មានពីករណីបុរស​ម្នាក់យកគ្រាប់បែកសល់ពីសង្រ្គាម មក​គំរាមបោកស​ម្លាប់ប្រពន្ធ និង ក្រុមគ្រួ​សារឱ្យស្លាប់ ​ត្រូវ​សមត្ថកិច្ច​នគរបាល​បង្រ្កាប ​និង ឃាត់ខ្លួនបានភ្លា​ម​ៗ នៅថ្ងៃទី ​៣០​ ខែវិច្ឆិកា​ ឆ្នាំ ​២០២៤​ ត្រង់ចំណុច​ភូមិទំពូង​ ឃុំមាន​ជ័យ​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​។

ទាក់ទិនទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យបានដឹងថា សមត្ថកិច្ចទទួល​បានព័ត៌មាន​តាមរយៈ​ដើមបណ្ដឹង​ឈ្មោះ​ ផាត​ សុខលី​ ភេទស្រី​ អាយុ ​២៤ ឆ្នាំ​ ជាប្រពន្ធ​រប​ស់​ជនសង្ស័យ ឈ្មោះ​ ហួន​ ស្រស់​ អាយុ ៣៣ ឆ្នាំ​ រស់នៅភូមិទំពូង​ ឃុំមាន​ជ័​យ​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ ​ ដែលបានយកគ្រាប់បែក​សល់ពីស​ម័យសង្រ្គាម​ពីការដ្ឋានសំណង់មួយកន្លែ​ង មកគំរាមក្រុមគ្រួសារ និង ត្រូវ​បានសម​ត្ថកិច្ចនគរបាល​បង្រ្កាប​ដកហូតវត្ថុតាង​គ្រាប់​បែក​មួ​យគ្រាប់​ យកមករក្សាទុកប្រគល់ជូន​ជំនាញ​ស៊ីម៉ាក់​បន្ដ។

ក្នុងនោះផងដែរ បើយោងតាមលោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរ​បា​ល​ស្រុក​សាមគ្គី​មុនីជ័យ​ បានបញ្ជាក់​ថា មូលហេតុ​នៃជម្លោះកើត​ឡើងដោយសាររឿងប្រចណ្ឌ​ កើតហេតុតាំងពីមុនថៃ្ង​បុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង ​អកអំបុក មកម្ល៉េះ​ ហើយប្ដីបានចេញពីផ្ទះបាត់រហូតមក​ដ​ល់ថ្ងៃទី ៣០​ ខែវិច្ឆិកា​ ឆ្នាំ ២០២៤​ បានយកកាដូគ្រាប់បែកមកគំរាមបោកសម្លាប់តែម្ដង​​។ បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​រួមជាមួយ​វត្ថុតាង​គ្រាប់​បែក​ ទៅការិយាល័យ​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ដើម្បីចំណាត់ការ​នីតិវិធី​បន្ដ​៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

គាំទ្រហ្វេហ្សិនក្នុងស្រុក! នេះជាអ្នកច្នៃម៉ូដកូនខ្មែរ បង្កើតប្រ៊េនសម្លៀកបំពាក់ គុណភាព និង ស្តង់ដា មិនចាញ់បរទេស

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

ព័ត៌មានបន្ថែម

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

អាកាសធាតុប្រែប្រួល! ចាប់ពីថ្ងៃនេះដល់ដាច់ខែ កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប បណ្ដាលឱ្យមេឃមានពពកច្រើន និង មានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ វា/យប្រហារនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា នឹងបានញ័រទៅដល់ប្រទេសថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ