ថ្មីៗនេះ លោក Kongsak Yodmanee ដែលជាអភិបាលនៃអាជ្ញាធរកីឡាជាតិរបស់ថៃ បានចេញថ្លែងអំពីភាពចម្រូងចម្រាសជុំវិញការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៥ នាពេលកន្លងមក ដោយបានបង្ហាញពីទុក្ខលំបាករបស់ខ្លួនជាច្រើន។

លោក Kongsak Yodmanee បានសារភាពថា ប្រទេសថៃត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៥ ជាមួយនឹងកញ្ចប់ថវិកាដែលទាបជាងស្តង់ដារ ព្រមទាំងតិចជាងកម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ កន្លងទៅទៀត។ ក្នុងនោះកាលពីស៊ីហ្គេម ២០២៣ កន្លងទៅកម្ពុជាបានចំណាយជាង ៣ ពាន់លានបាត តែពេលនេះប្រទេសថៃមានត្រឹមតែជាង ២ ពាន់លានបាតប៉ុណ្ណោះ ពោលគឺតិចជាងកម្ពុជារហូតដល់ទៅ ១ ពាន់លានបាតឯណោះ។

លោក Kongsak Yodmanee បានឱ្យដឹងទៀតថា លោកត្រូវចាត់ចែងលុយយ៉ាងសន្សំសំចៃគ្រប់ចំណុច មិនថាជាការរៀបចំកីឡដ្ឋាន ប្រព័ន្ធបច្ចេកទេស បុគ្គលិក និងការឧបត្ថម្ភអត្តពលិក គឺសុទ្ធតែត្រូវត្បិតត្បៀតគ្រប់ចំណុចទាំងអស់។ លើសពីនេះទៅទៀត ប្រភេទកីឡាត្រូវប្រកួតបានកើតឡើងពី ៣០ ទៅ ៥០ ប៉ុន្តែមិនបានទទួលកញ្ចប់ថវិកាបន្ថែមទេ ប្រទេសថៃបានសុំការតម្លើងកញ្ចប់ថវិកា តែក្រសួងហិរញ្ញវត្ថុមិនអនុម័តឡើយ។ ដូចនេះបញ្ហាដែលកើតឡើងទាំងប៉ុន្មានមិនមែនជាការធ្វែសប្រហែសឡើយ តែវាគឺជាបញ្ហានៃប្រព័ន្ធថវិការបស់កីឡជាតិថៃ៕



ប្រភព៖ Thairath Sport