ថ្មីៗនេះ តុលាការប្រទេសបារាំង បានធ្វើការកាត់ក្តីទៅលើបុរសជា Influencer ម្នាក់ ដែលបានធ្វើ Content ដើរយកស៊ឺរ៉ាំងចាក់ថ្នាំទទេ ធ្វើជាបន្លាចចាក់អ្នកដើរតាមផ្លូវ ដែលបង្កឱ្យមានការភ័យខ្លាច។
តាមព័ត៌មានបានឱ្យដឹងថា បុរស Influencer ខាងលើមានឈ្មោះ Ilan M ឬក៏ Amin Mojito ក្នុងនោះ បានផុសឃ្លីបវីដេអូមួយកាលពីខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ដែលជា Content ដែលខ្លួនបានយកស៊ឺរ៉ាំងទទេ ធ្វើជាទៅបន្លាចចាក់ថ្នាំមហាជននៅតាមទីសារធារណៈ ដែលបង្កឱ្យពួកគេបញ្ចេញប្រតិកម្មភ័យខ្លាចមិនតិចឡើយ។ ក្រោយពីបានផុសឃ្លីបនេះទៅ ត្រូវបានមហាជននៅតាមបណ្តាញសង្គមជាច្រើននាំគ្នារិះគន់មួយទំហឹង ហើយលើសពីនេះទៀតក៏មានមហាជនដែលត្រូវ បន្លាចចាក់នោះ នាំគ្នាទៅប្តឹងប៉ូលិសទៀតផង។
យ៉ាងណាមិញ ចុងក្រោយបុរសរូបនេះ ត្រូវតុលាការចោទប្រកាន់ពីបទបង្កហេតុភ័យខ្លាចនៅទីសាធារណៈ ហើយបានពិន័យជាប្រាក់ចំនួនជាង ១៧០០ ដុល្លារ និងហាមមិនឱ្យគ្រប់គ្រង ឬកាន់អាវុធចំនួន ៣ ឆ្នាំ លើសពីនេះតម្រូវឱ្យជាប់ពន្ធនាគារចំនួន ១២ ខែ កាត់ក្តីនៅសល់ ៦ ខែ តែបានព្យួរទោសទុកពេលវេលាឱ្យកែខ្លួននៅក្រៅឃុំចំនួន ៥ ឆ្នាំ៕