នារីសំណាងបានជួបស្វាមីល្អ! ប៉ាន ខែមម៉ានូ មើលថែភរិយា ចេះស្គាល់ទុក្ខធុរៈគ្រប់សព្វ ពេលនាងកំពុងពពោះជិតសម្រាល

Share This

បើគិតមកដល់ពេលនេះ រយៈពេលជិត ១ ឆ្នាំហើយ ដែលលោក ប៉ាន់ ខែមម៉ានូ តួឯកប្រុសក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» បានដឹកដៃភរិយារូបស្រស់ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។

កាលនោះ ពិធីមង្គលការរបស់តារាប្រុស ប៉ាន់ ខែមម៉ានូ និង ភរិយា បានរៀបចំឡើងយ៉ាងអធិកអធមនៅទីរួមខេត្តតាកែវ ដោយកម្មវិធីមង្គលការបានរៀបចំឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន សូម្បីតែសម្លៀកបំពាក់គ្រងលើកូនប្រុសស្រី ក៏សមសួន ប្រណីត ថ្លៃថ្នូរទៅតាមប្រពៃណីខ្មែរដែរ។ មិនត្រឹមតែប៉ុណ្ណោះ បើទោះជារៀបការនៅឯខេត្តក៏ពិតមែន ប៉ុន្តែមានមិត្តទាំងក្នុង ក្រៅសិល្បៈ និង តារាល្បីៗជាច្រើនបានទៅចូលរួមពិធីមង្គលការរបស់លោក និង ភរិយា។

ក្រោយរៀបការរយៈពេលជិតកន្លះឆ្នាំ លោក ប៉ាន់ ខែមម៉ានូ បានប្រកាសដំណឹងល្អជាថ្មីដល់អ្នកគាំទ្រ ដោយភរិយារបស់លោកកំពុងពពោះកូនដំបូងផងដែរ ដោយកូនក្នុងផ្ទៃរបស់ភរិយាជាទីស្រឡាញ់ គឺជាកូនប្រុស។ ក្នុងនោះដែរ បាំងតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ លោក ប៉ាន់ ខែមម៉ានូ និង ភរិយា នឹងបានឃើញមុខកូនប្រុសដំបូង ដោយពេលនេះ ភរិយារបស់លោកមានផ្ទៃពោះចំនួន ៣២ សប្តាហ៍ហើយ។

ជាក់ស្តែង ភរិយាកាន់តែកៀកពេលសម្រាល លោក ប៉ាន់ ខែមម៉ានូ តែងតែបង្ហាញការយកចិត្តទុកដាក់ យល់ពីសុខទុក្ខរបស់ស្ត្រីពពោះបានយ៉ាងល្អ ដោយថ្មីៗនេះ លោក ប៉ាន់ ខែមម៉ានូ បានបង្ហោះរូបភាព និង ភ្ជាប់នូវសារមួយបង្ហាញពីការសរសើរនូវការលះបង់របស់ភរិយាថា៖ «គ្រប់ពេលតែងនៅក្បែរអូន! ដឹងច្បាស់ថាអូនពិតជាហត់នឿយ និង លះបង់ច្រេីនពេកហេីយ ដេីម្បីកូនយេីង និង អនាគតគ្រួសារយេីង»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ