ថ្មីៗនេះ មាននារីជនជាតិជប៉ុនម្នាក់ បានទម្លាយរឿងរ៉ាវរបស់ខ្លួន ដែលចេះតែផោមទប់មិនជាប់ មួយថ្ងៃជាង ៥០០ ដងក៏មាន រហូតធ្វើឱ្យនាងខ្មាសអៀនលែងហ៊ានចូលជិតនរណា។

នារីរូបនេះមានឈ្មោះថា នាងបានប្រាប់ឱ្យដឹងថា នាងចាប់ផ្តើមមានអាការៈនេះតាំងពីនៅរៀនវិទ្យាល័យមកម្ល៉េះ ដោយនាងចេះតែផោមទប់មិនជាប់សោះ មួយថ្ងៃយ៉ាងតិចណាស់ក៏ ៧០ ដង ឬ ច្រើនបំផុតរហូតដល់ ៥០០ ដង។ នាងស្មានថាវានឹងបាត់ទៅវិញ តែវានៅបន្តជាង ១ សប្តាហ៍ ទើបនាងបានទៅមន្ទីរពេទ្យ ដោយនាងប្រាប់ពេទ្យថានាងគ្រាន់តែទល់លាមក និង ចុកពោះ មិនបានប្រាប់រឿងផោមជាប់នោះទេ ហើយគ្រូពេទ្យក៏បានវិនិច្ឆ័យថានាងមានជំងឺរលាកពោះវៀនធំ (IBS) និងបានចេញវេជ្ជបញ្ជាថ្នាំឱ្យនាង។

យ៉ាងណាមិញ អាការៈផោមមិនឈប់របស់នាងមិនបានធូរស្បើយឡើយ វាកាន់តែធ្ងន់ទៅរហូតដល់នាងខ្មាសគេ លែងហ៊ាននៅជិតមិត្តភក្តិ និង គ្រួសារ ហើយក៏មិនហ៊ានប្រាប់ការពិតទៅពួកគេដែរ។ វាចាប់ផ្តើមប៉ះពាល់ដល់ផ្លូវចិត្ត និង ផ្លូវកាយនាង នាងលែងសូវមានមិត្តភក្តិ នាងត្រូវទ្រាំជាមួយការផោមនេះរហូតដល់នាងរៀនចប់ និង ចូលធ្វើការ។ ចុងក្រោយ នៅពេលដែលនាងអាយុ ២៧ ឆ្នាំ នាងក៏ដាច់ចិត្តសារភាពទៅកាន់គ្រួសារ និង មិត្តភក្តិ ហើយជាសំណាងល្អ ពួកគេក៏យល់ពីនាង ដែលជួយឱ្យនាងមានកម្លាំងចិត្តក្នុងការប្រឈមនឹងបញ្ហានេះ៕

ប្រភព៖ Khaosod