បើគិតមកដល់ពេលនេះ រយៈពេលជាង ២ ថ្ងៃមកហើយ ដែលបទឈប់បាញ់កម្ពុជា ថៃ បានចូលជាធរមានកាលពីយប់វេលាម៉ោង ២៤:០០ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ។

ដោយឡែក ក្រឡេកទៅមើលក្នុងរង្វង់សិល្បៈពាក់ព័ន្ធនឹងការមិនបញ្ចេញសំឡេងស្វែងរកយុត្តិធម៌ជូនដល់ប្រទេសកម្ពុជា ពីសិល្បករ សិល្បការិនីមួយចំនួន នៅតែជារឿងក្តៅគគុកត្រូវមហាជនលើកយកមកជជែកបន្តបន្ទាប់នៅឡើយ។ ក្នុងនោះដែរ មានមហាជនមួយចំនួនបានចេញមកបង្ហាញការខកចិត្ត និង ចុចឈ្មោះចំៗដល់អ្នកសិល្បៈតែម្តង។

ជាក់ស្តែង តារាកំប្លែងជើងចាស់ នាយក្រឹម ក៏ជាអ្នកសិល្បៈមួយរូបត្រូវបានមហាជនចង់ឱ្យចេញមុខមកបញ្ចេញសំឡេងឱ្យកម្ពុជា ក្នុងអំឡុងការឈ្លានពានរបស់ថៃនេះ ព្រោះលោក គឺជាបុគ្គលល្បីឈ្មោះមានឥទ្ធិពលមួយរូប។

យ៉ាងណាមិញ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ នាយក្រឹម ក៏បានឆ្លើយតបទៅកាន់អ្នករិះគន់លោកពីបញ្ហាខាងលើហើយ ដោយក្នុងនោះលោកបានបញ្ជាក់នូវចំណុចជាច្រើន ជាពិសេស នាយក្រឹម បានសង្កត់ធ្ងន់ថា លោកបានបញ្ចេញសកម្មភាពផ្សេងៗជាច្រើន បើទោះជាមិនបានធ្វើវីដេអូក្តី៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖


