កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ លោក Anutin នាយករដ្ឋមន្រ្តីថៃ បានចុះទៅត្រួតពិនិត្យមូលដ្ឋានប្រតិបត្តិការកងទ័ពនៅខេត្តស៊ីសាកេត បន្ទាប់ពីមានទាហានចំនួន ៤ នាក់បានដើរជាន់មីន ដោយមានមា្នក់បានរបួសដាច់ជើងម្ខាង។

ជាមួយគ្នានោះ លោក Auntin បានចូលរួមច្រៀងចម្រៀងជាតិជាមួយនឹងកងទ័ពក្នុងឯកសណ្ឋានយោធា ហើយបានប្រកាសជាផ្លូវការអំពីការបញ្ចប់សេចក្តីប្រកាសសន្តិភាព ៤ ចំណុចជាមួយកម្ពុជា ដោយបានអះអាងថាសន្តិភាពត្រូវបានបញ្ចប់ហើយ ព្រោះតែកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀង ហើយភាគីថៃក៏មានភស្តុតាងច្បាស់លាស់ដែរ។

លោក Anutin បានបញ្ជាក់ជំហរថា ប្រទេសថៃនឹងធ្វើសកម្មភាពតាមដែលខ្លួនយល់ឃើញថាសមរម្យ និង ត្រឹមត្រូវដោយមិនពិគ្រោះជាមួយនរណាទៀតឡើយ ម្យ៉ាងទៀតក៏លែងរាយការណ៍ពីស្ថានភាពនេះទៅសហរដ្ឋអាមេរិក ឬ ប្រទេសដទៃទៀតដែរ ព្រោះតែប្រទេសថៃជាប្រទេសអធិបតេយ្យ។ លោកក៏បានបញ្ជាក់ទៀតថា លោកគាំទ្រយ៉ាងពេញទំហឹងទៅកាន់យោធាក្នុងការបង្កើតទិសដៅថ្មីណាមួយ សម្រាប់ដោះស្រាយជាមួយនឹងបញ្ហានេះផងដែរ៕

ប្រភព៖ Khaosod