នរណាខ្លះហ្វេន HUNTR/X? មកស្គាល់អ្នកបញ្ចូលសំឡេងតួអង្គស្រីទាំង ៣ ម្នាក់ៗសុទ្ធតែតារាល្បី និង មានប្រវត្តិមិនធម្មតា

Share This

ជាតួអង្គបែប Animate មែនពិត ប៉ុន្តែក្រុមនារី HUNTR/X នៅក្នុងរឿង K-Pop Demon Hunters បានឆក់យកបេះដូងអ្នកទស្សនាមិនតិចឡើយ។ ជាក់ស្តែង រឿងនេះចេញបានតែពីរថ្ងៃ វាបានហក់ឡើងទៅលំដាប់ទី ១​ លើពិភពលោក។​

នៅក្នុងសាច់រឿង ក្រុមនារី HUNTR/X មានសមាជិក ៣ នាក់ គឺ Rumi, Mira, និង Zoey ដែលពួកគេជាអ្នកប្រមាញ់បិសាចដោយសម្ងាត់ ហើយព្យាយាមនាំមកនូវសន្តិភាព និង ភាពសុខដុមរមនាដល់ពិភពលោកជាមួយនឹងតន្ត្រីរបស់ពួកគេ។ កំពុងជាប់ចិត្តនឹងតួអង្គ មោះ! យើងសូមបង្វែរអារម្មណ៍ប្រិយមិត្ត មកស្គាល់អ្នកបញ្ចូលសំឡេងនៃតួអង្គទាំង ៣ វិញម្តង។

១. តួអង្គ Rumi បញ្ចូលសំឡេងដោយ Arden Cho និង ច្រៀងដោយ EJAE

តួអង្គ Rumi គឺជាមេក្រុមនៃ HUNTR/X ជាតួដែលមានទំនុកចិត្តខ្ពស់ មិនភ័យខ្លាច និង មានមន្តស្នេហ៍ ។ នាងត្រូវបានបញ្ចូលសំឡេងដោយតារាសម្តែង Arden Cho ដែលមានភាពល្បីល្បាញតាមរយៈការសម្តែងជាតួ Kira Yukimura នៅក្នុងរឿង Teen Wolf។ នាងក៏ធ្លាប់សម្តែងនៅក្នុងរឿង Chicago Med, Stuck, The Honor List និង រឿងជាច្រើនទៀតផងដែរ។

ចំណែក អ្នកច្រៀងសម្រាប់តួអង្គ Rumi គឺ EJAE ដែលជាអ្នកចម្រៀង និង និពន្ធចម្រៀង ដែលធ្វើការជាមួយក្រុមចម្រៀងល្បីៗដូចជា Red Velvet, NMIXX, LE SSERAFIM និង aespa។

២. តួអង្គ Mira បញ្ចូលសំឡេងដោយ May Hong និង ច្រៀងដោយ Audrey Nuna

តួអង្គ Mira គឺជាអ្នកដឹកនាំរាំនៃក្រុម HUNTR/X។ នាងត្រូវបានបញ្ចូលសំឡេងដោយ តារាម៉ូឌែល និង ជាតារាសម្តែង មានសញ្ជាតិ កូរ៉េ-អាមេរិក May Hong។ នៅក្នុងអាជីពម៉ូឌែល នាងបានដើរបង្ហាញម៉ូដឱ្យអ្នកច្នៃម៉ូដល្បីៗលំដាប់អន្តរជាតិដូចជា Eckhaus Latta, Marc Jacobs និង Gucci ជាដើម។ នាងបានសម្តែងនៅក្នុងរឿងមួយចំនួនរួមមាន High Maintenance, Hacks និង Tales of the City។

ក្រឡេកមកអ្នកច្រៀងឱ្យតួអង្គ Mira វិញ គឺ Audrey Chu ដែលនាងជាតារាចម្រៀង R&B និង រ៉េប។ នៅលើឆាកតន្ត្រីនាងត្រូវ​បានគេស្គាល់ឈ្មោះថា Audrey Nuna។

៣. តួអង្គ Zoey បញ្ចូលសំឡេងដោយ Ji-young Yoo និង ច្រៀងដោយ Rei Ami

តួអង្គ Zoey គឺជាអ្នករ៉េប និង និពន្ធបទភ្លេងនៅក្នុងក្រុម HUNTR/X។ ហើយនាងជាកូនពៅ ដែលក្មេងជាងគេក្នុងចំណោមសមាជិកទាំង ៣។ តួអង្គ Zoey ត្រូវបានបញ្ចូលសំឡេងដោយតារាសម្តែងស្រីសញ្ជាតិអាមេរិក SunHee Seo ដែលគេស្គាល់ឈ្មោះនៅក្នុងអាជីព Ji-young Yoo។​ នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២១ ជាមួយនឹងខ្សែភាពយន្តបែបកំប្លែងនៅលើ Netflix ចំណងជើង Moxie។ បន្ទាប់មក នាងបានលេចមុខសម្តែងនៅក្នុងភាពយន្តមួយចំនួនទៀត រួមមាន Expats, Smoking Tigers និង Until Dawn។ នាងថែមទាំងបានបញ្ចូលសំឡេងជាភាសាអង់គ្លេស សម្រាប់តួអង្គ Eun-yu នៅក្នុងរឿងកូរ៉េ Sweet Home រដូវកាលទី ១។

ចំពោះអ្នកច្រៀងសម្រាប់តួអង្គ Zoey វិញ នាងឈ្មោះ Sarah Yeeun Lee កើតនៅសេអ៊ូល មានសញ្ជាតិអាមេរិក ជាអ្នកចម្រៀង និង រ៉េប។ នាងត្រូវបានគេស្គាល់ឈ្មោះនៅក្នុងអាជីព Rei Ami។ នាងបានចេញអាល់ប៊ុមស្ទូឌីយ៉ូចម្រៀងដំបូងឈ្មោះថា Foil នៅក្នុងឆ្នាំ ២០២១។ បទចំណងជើង Freak ដែលនាងច្រៀងរួមគ្នាជាមួយ Sub Urban បានផ្ទុះខ្លាំងនៅលើបណ្តាញសង្គម TikTok៕  

ប្រភព៖ Prestige HK

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ