កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ អ្នកគាំទ្រតារាចម្រៀង ពេជ្រ សូលីកា ច្បាស់ជាបានជ្រាបមកហើយពីការរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រជាលើកដំបូងរបស់អ្នកនាងនៅក្នុងឆ្នាំ ២០២៥ ដែលមានឈ្មោះថា Blue Hour។

ក្នុងនោះដែរ កម្មវិធីជួបជុំអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សូលីកា ក៏បានធ្វើឡើងចំថ្ងៃកំណើតរបស់នាង ដោយមានការចូលរួមពីសំណាក់អ្នកគាំទ្រ និង មិត្តភក្តិជាច្រើនកុះករ ពោរពេញដោយស្នាមញញឹម និង កម្លាំងចិត្តនៃភាពជោគជ័យនៃដំណើរលើវិថីសិល្បៈរបស់នាងថែមទៀតផង។

យ៉ាងណាមិញ ក្រោយកម្មវិធីជួបជុំអ្នកគាំទ្របានបញ្ចប់ទៅដោយរលូនហើយនោះ ថ្មីៗនេះ គេបានឃើញអ្នកម៉ាក់កូនមួយ ពេជ្រ សូលីកា បានចាកចេញទៅប៉ែកអឺរ៉ុបស្ងាត់ៗ ដើម្បីធ្វើដំណើរកម្សាន្ត។ ក្នុងនោះដែរ គេបានឃើញអ្នកនាង ពេជ្រ សូលីកា បង្ហោះរូបភាពយ៉ាងរីករាយនៅទឹកដីប្រទេសបារាំងជាបន្តបន្ទាប់ ដោយបង្ហាញជីវិត single ពោរពេញដោយក្ដីសុខ៕









