ស្ថានភាពកំពុងតានតឹង! អ្នកធ្វើការប្រាក់ខែខ្ទង់ ៥០០ ដុល្លារ អាចសាកក្បួនចាយលុយ ៥ យ៉ាងនេះ ហើយឆ្លៀតសន្សំទុកពេលត្រូវការចាំបាច់

Share This

ប្រាក់ខែ ៥០០ ដុល្លារ ជាខ្ទង់ចំណូលគួរសមមួយសម្រាប់អ្នកធ្វើការនៅទីក្រុង។ យ៉ាងណាមិញ អ្នកធ្វើការមួយចំនួន ទោះប្រាក់ខែតិចនៅតែមិនសល់ ទោះឡើងដល់ ៥០០ ដុល្លារ​ ក៏នៅតែចាយខ្ទេចអស់ៗ។ បើចាយមិនចេះទប់ មិនចេះគិត ទោះប្រាក់ខែប៉ុន្មានក៏នៅតែរបូតដែរ។ ដូចនេះដើម្បីចាយលុយសល់ចុងខែ និង សន្សំទុកខ្លះ យើងសូមណែនាំគន្លឹះ ៥ យ៉ាងដូចខាងក្រោម៖

១. តាមដានការចំណាយ និង កំណត់ការចាយវាយឡើយវិញ

ប្រមូលព័ត៌មានលម្អិតអំពីការចំណាយប្រចាំខែឡើងវិញ ដូចជាការចាយវាយលើថ្លៃជួល ម្ហូបអាហារ ការធ្វើដំណើរ សម្លៀកបំពាក់ ការកម្សាន្ត និង របស់របរផ្សេងៗ។ ក្រោយសរុបរួចមក អ្នកត្រូវគិតគូរឡើងវិញ ថាតើអ្វីគួរ និង មិនគួរចាយ និង កំណត់ព្រំដែនការចាយ ដើម្បីជៀសវាងខ្ជះខ្ជាយឥតប្រយោជន៍។

២. គិតចម្បងលើតម្រូវការចាំបាច់

មុនពេលចំណាយលើអ្វីមួយ ត្រូវក្រើនរម្លឹកខ្លួនឯង ថាតើវាចាំបាច់ឬអត់? បើចាំបាច់ ចាំចំណាយ បើមិនចាំបាច់ កុំចំណាយ។ អ្នកត្រូវកំណត់ខ្លួនឯងឱ្យបានច្បាស់ ជៀសវាងចំណាយលើរបស់មិនចាំបាច់ដូចជា ការកម្សាន្ត សម្លៀកបំពាក់ ឬញុំាអាហារខាងក្រៅ…ជាដើម។ ត្រូវកាន់ជំហរជាប់ខ្លួន មិនត្រូវចាយលើអ្វីដែលលើសពីសមត្ថភាពរបស់ខ្លួនឡើយ។

៣. ហូបបាយផ្ទះ

ធ្វើម្ហូបនៅផ្ទះអាចសន្សំសំចៃបានច្រើនជាងចេញទៅខាងក្រៅ។ ម្យ៉ាងធ្វើម្ហូបខ្លួនឯងមានសុវត្ថិភាពជាង និង អនាម័យជាង។ មួយវិញទៀត អ្នកអាចធ្វើម្ហូបពីផ្ទះយកទៅហូបនៅកន្លែងធ្វើការ ដោយរៀបគម្រោងជាស្រេចសម្រាប់មុខម្ហូបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ រកមើលកន្លែងលក់បន្លែត្រីសាច់ដែលមានតម្លៃសមរម្យ ឧទាហរណ៍ ទិញនៅផ្សារធម្មតាធូរជាងទិញនៅផ្សារទំនើប។

៤. ជ្រើសរើសអ្វីដែលហ្វ្រី ឬ ចំណាយតិចបំផុត

ជ្រើសរើសការកម្សាន្តទៅកន្លែងដែលមិនចំណាយលុយដូចជា បណ្ណាល័យ សួនសាធារណៈ កម្មវិធីរបស់សហគមន៍ ឬកម្មវិធីចូលកម្សាន្តឥតគិតថ្លៃ…ជាដើម។ ចំពោះរបស់ចាំបាច់ គួរទិញនៅពេលមានការបញ្ចុះតម្លៃច្រើនឬទិញរបស់មួយទឹក។ បើរបស់នោះប្រើម្តងម្កាល អាចពឹងពាក់ខ្ចីមិនមិត្តភក្តិសិន ជាជាងការទិញនាំចំណាយលុយ។ ​

៥. បង្កើតការសន្សំ

មិនថាសន្សំតិចឬច្រើន ហោចណាស់ក៏សល់លុយសម្រាប់ពេលមានអាសន្ន ឬទុកទិញរបស់អ្វីមួយដែលតែងប្រាថ្នា។ អ្នកអាចប្រើសៀវភៅសម្រាប់សន្សំលុយ ឬបើកគណនីសន្សំនៅធនាគារណាមួយ។ ធ្មេចបើកៗ លុយសន្សំកើនឡើង អាចជាចំណែកមួយពង្រឹងផ្លូវចិត្ត និង មានទឹកចិត្តដើរទៅមុខបន្ត៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ