សារព័ត៌មានបរទេស បានរាយការណ៍ឱ្យដឹងពីរឿងរ៉ាវរបស់នារីម្នាក់ ត្រូវឪពុកម្តាយកាត់កាលចោល ព្រោះតែនាងធ្វើជាតារា Onlyfans ទាំងវ័យក្មេង។

តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះឈ្មោះ Mia Winward-Dunn មានវ័យ ១៩ ឆ្នាំ ហើយនាងគឺជាកូនស្រីរបស់តារាសម្តែងស្រី ជាមួយនឹងអតីតអ្នកទាត់បាល់ជនជាតិអង់គ្លេសដ៏ល្បីមួយរូប។ នៅក្នុងវ័យ ១៩ ឆ្នាំនេះ បានឈានជើងចូលប្រឡូកក្នុងវិស័យ Onlyfans រហូតដល់ល្បី ហើយរកចំណួលបានពីវារហូតដល់ទៅ ១២៥ ០០០ ដុល្លារក្នុងមួយខែឯណោះ។ តែគួរឱ្យសោកស្តាយ ខាងគ្រួសារ ជាពិសេសគឺឪពុកម្តាយរបស់នាង មិនព្រមទទួលស្គាល់អាជីពរបស់នាងឡើយ ដោយគិតថាវាជាអាជីពដ៏គួរឱ្យខ្មាសអៀន ហើយនាងបានដាច់ការទាក់ទងជាមួយពួកគាត់ជាង ២ ឆ្នាំមកហើយ។

យ៉ាងណាមិញ មកទល់ពេលនេះ Mia ក៏បានចេញមករស់នៅដោយឯករាជ្យ ហើយក៏បានផ្លាស់ប្តូរត្រកូលរបស់នាងទៅហើយ តែយ៉ាងណាក៏ដោយនាងបានឱ្យដឹង ឪពុកម្តាយរបស់នាងអាចឈប់ស្រឡាញ់នាង ប៉ុន្តែនាងមិនដែលឈប់ស្រឡាញ់ពួកគាត់ឡើយ៕


ប្រភព៖ Khaosod