តិចអត់ដឹងចុះ! នៅក្រុមហ៊ុនបើមិត្តរួមការងារចេញស្ទីល ៩ ស្នៀតនេះ ប្រុងខ្លួនទៅគឺគេកំពុងលួច Crush អ្នកហើយ

Share This

អ្នកធ្វើការក្នុងអូហ្វីសច្រើនតែជួបមុខគ្នារៀងរាល់ថ្ងៃ ចុះតើអ្នកដឹងទេថា បើមាននរណាម្នាក់លួចចាប់ចិត្ត ឬ ក្រាស់ (Crush) មកលើអ្នក តើគេនឹងមានអាកប្បកិរិយា ឬ សកម្មភាពបែបណា? «ប្រជាប្រិយ» សូមលើកពីសកម្មភាពមួយចំនួន ដែលជាសញ្ញាបង្ហាញថា អ្នកធ្វើការណាម្នាក់កំពុងតែលួចចាប់ចិត្តមកលើអ្នក ទាំងដែលមានសកម្មភាពខ្លះចំណោមនោះ អ្នកអាចនឹងមិនដឹងខ្លួនទៀតផង។

១. តែងតែចង់ភ្ជាប់ទំនាក់ទំនង

បើបុគ្គលិកណាម្នាក់តែងតែរិះរកវិធីដើម្បីបាននិយាយ ឬបានធ្វើអ្វីជាមួយអ្នកជាប្រចាំ ដូចជាការសន្ទនា ឬស្វែងរកហេតុផលណាមួយ ដើម្បីបានធ្វើការជាមួយអ្នក បានន័យថាគេកំពុងមានចិត្តមកលើអ្នកហើយ។

២. កាយវិការ

អំឡុងពេលដែលគេនៅជិតអ្នក គេអាចនឹងសម្លឹងមកអ្នកក្នុងរយៈពេលយូរ  ជួនខិតមកជិតពេលនិយាយជាមួយអ្នក ឬលួចមើលពេលអ្នកធ្វើសកម្មភាពអ្វីមួយ។

៣. សរសើរ

ប្រសិនបើគេតែងសរសើរអ្នកអំពីរូបសម្រស់ ការងារ ឬក៏អត្តចរិតរបស់អ្នក វាជាសញ្ញាដែលគេព្យាយាមធ្វើឱ្យអ្នកចាប់អារម្មណ៍មកលើរូបគេវិញដូចគ្នា។

៤. សំណួររឿងផ្ទាល់ខ្លួន

អ្នកដែល Crush មកលើអ្នកច្រើនតែសួរសំណួរទាក់ទងនឹងរឿងផ្ទាល់ខ្លួនដូចជា ចំណាប់អារម្មណ៍ ការកម្សាន្ត ប្រវត្តិ ជាពិសេសរឿងស្នេហាតែម្តង។

៥. មានកាដូឬរបស់ជូន

គេអាចនឹងឱ្យជាកាដូ ឬរបស់ដែលអ្នកចូលចិត្ត ឬរបស់អ្វីមួយដែលធ្វើឱ្យអ្នកញញឹម។ តែកុំភ្លេចណា នេះហើយជានុយស្ទូចយកបេះដូងអ្នកដោយមិនដឹងខ្លួន។

៦. ប្រចណ្ឌ

បើអ្នកនៅជិតមនុស្សផ្ទុយភេទដទៃ ឬម្នាក់នោះគេធ្វើអ្វីល្អដាក់អ្នក អ្នកដែលលួចចាប់ចិត្តអ្នកនឹងបង្ហាញអារម្មណ៍មិនពេញចិត្ត ឬប្រចណ្ឌ ដែលនេះបង្ហាញយ៉ាងច្បាស់ថាគេកំពុងមានអារម្មណ៍មកលើអ្នក។

៧. បង្កើតចំណាប់អារម្មណ៍

បើនរណាម្នាក់ចាប់ចិត្តមកលើអ្នក គេនឹងព្យាយាមធ្វើខ្លួនគេឱ្យអ្នកចាប់អារម្មណ៍ មិនថាការតែងខ្លួន ការនិយាយស្តី សកម្មភាព ឬក៏បង្កើតភាពកំប្លែងធ្វើឱ្យអ្នកសើច។

៨. តាមដានអ្នកលើបណ្តាញសង្គម

គេនឹងព្យាយាមស្គាល់គណនីរបស់អ្នកនៅលើបណ្តាញសង្គមឱ្យបាន ហើយគេតែងតែចុច Like, Comment ឬធ្វើអ្វីមួយដើម្បីបានការឆ្លើយឆ្លងជាមួយអ្នក។

៩. សកម្មភាពប៉ះ

គេព្យាយាមធ្វើយ៉ាងណាឱ្យបានប៉ះពាល់អ្នក ហោចណាស់ត្រឹមដៃ ឬឈរប៉ះគ្នាបន្តិចក៏អស់ចិត្ត។ ជាពិសេសការប៉ះដៃដែលជាសញ្ញាបង្ហាញច្បាស់ថា គេពិតជាចាប់ចិត្តមកលើអ្នក៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

សល់ ២ ខែទៀតដាច់ឆ្នាំ ២០២៥ ហើយ! បើនៅតែលេងសើចនឹងជីវិតមិនគិត ៩ ចំណុចនេះ ជីវិតដឹងតែតោកយ៉ាកទៀតហើយ

បុគ្គលិកក្នុងអូហ្វីស​ រហ័សនាមខ្យល់ព្យុះ ចូលចិត្តណាស់ប៉ែងជើងគេឯង បើកំពុងជួប ប្រញាប់ប្រើវិធីនេះតទល់ភ្លាម!

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយគេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញ គេចាំតែច្រណែន ជាន់ពន្លិច

វិលមុខជាងដំណាក់ក្រោយទៀត! ធ្វើមេគេបើមិនចោលចរិតឆេវឆាវចេញ នឹងជួបបញ្ហាធំ ៤ នេះ ធ្វើការមិនចុះជាមួយថ្នាក់ក្រោមទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ