ធ្លាប់ឮតែឈ្មោះ! នេះជាស្ថាបនិក បុរី ប៉េងហួត ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់អភិជន នៅកម្ពុជា

Share This

និយាយដល់ បុរី ប៉េងហួត មហាជនទូទៅប្រាកដជាស្គាល់ច្បាស់ ដោយសារបុរីនេះ ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ថ្នាក់ខ្ពស់មួយនៅក្នុងប្រទេសកម្ពុជា។​ បើនិយាយពីស្ថាបនិកក្រុមហ៊ុននេះវិញ អាចថាមហាជនមួយចំនួននៅមិនទាន់បានស្គាល់នោះឡើយ។​ ជាការពិតណាស់ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យដ៏មានវិសាលភាពនេះ គឺ អ្នកឧកញ៉ា ថៃ ជាហួត។

អ្នកឧកញ៉ា ថៃ ជាហួត កើតក្នុងឆ្នាំ ១៩៧០ នៅខេត្តកំពង់ចាម ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកម៉្លេះ។ អ្នកឧកញ៉ា ថៃ ជាហួត ក៏មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាផងដែរ។ ចំពោះក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Hout Group) អ្នកឧកញ៉ា គឺជាស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាល ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥ ហើយជាក្រុមហ៊ុនកំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលមួយចំនួនតូច ដែលមានជំនាញខ្ពស់ក្នុងការរចនា និង អភិវឌ្ឍន៍បុរីលំនៅដ្ឋាន, អគារខុនដូ, គម្រោងផ្សារទំនើប, អគារការិយាល័យ, អគារសន្និបាត ពិព័រណ៍ និង ពិធីរៀបអាពាហ៍ពិពាហ៍, សួនកម្សាន្តបែបអឺរ៉ុប និង សណ្ឋាគារផងដែរ។

អាជីវកម្មធំៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប មានដូចជា៖ ១. ក្រុមហ៊ុន ភីអេច ប្រូភើធី (PH Property), ២.ក្រុមហ៊ុន ភីអេច ខនស្ត្រាក់សិន (PH Construction), ៣.ក្រុមហ៊ុន ភីអេច រីថេល (PH Retail), និង ៤.ក្រុមហ៊ុនគ្រប់គ្រងបុរី (Facility Management)។ ក្រុមហ៊ុន ប៉េង ហួត គ្រុប គ្រប់គ្រងគម្រោងបូរីជាង ៣០ ក្នុងតំបន់ដ៏មានសក្តានុពលនៃរាជធានីភ្នំពេញ។ យោងលើការរចនា គុណភាពសាងសង់ បរិស្ថានក្នុងគម្រោង ក៏ដូចជាសេវាគ្រប់គ្រង ថែទាំ និង​ សន្តិសុខ បានធ្វើឱ្យក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបាននូវពានរង្វាន់ជាច្រើនជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍វិស័យ អចលនទ្រព្យ និង សំណង់នៅកម្ពុជា។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានចូលរួមក្នុងការងារសង្គម និង ការងារមនុស្សធម៌ជាច្រើនថែមទៀត រហូតត្រូវបានទទួលស្គាល់ពីសំណាក់សាធារណជន និង រាជរដ្ឋាភិបាល។ អ្នកឧកញ៉ា ថៃ ជាហួត បានទទួលនូវគ្រឿងឥស្សរិយយសជាច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និង ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ