ជាការពិតណាស់ បើនិយាយពីអតីតបេក្ខភាពកម្មវិធី The Voice Kids Cambodia រដូវកាលទី ១ ច្បាស់ជានៅចាំនៅឡើយ ចាន់ ស្រីខួច ដោយបច្ចុប្បន្ន បានចម្រើនវ័យពេញរូបពេញរាង យ៉ាងស្រស់ស្អាត។ លើសពីនោះ កញ្ញា ចាន់ ស្រីខួច បច្ចុប្បន្នក៏ជាតារាចម្រៀងអាជីពមួយរូបទទួលបានការគាំទ្រទៀតផង។
ងាកទៅកាន់រឿងរ៉ាវបេះដូងឯណោះវិញ កន្លងមក កញ្ញា ចាន់ ស្រីខួច កាលពីអំឡុងឆ្នាំ ២០២៣ នាងធ្លាប់បានបង្ហាញទំនាក់ទំនងនឹងបុរសម្នាក់ដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ ទំនាក់ទំនងរបស់នាង និង បុរសរូបនោះហាក់ស្ងប់ស្ងាត់ទំនងអាចនឹងបែកបាក់គ្នាក៏ថាបាន។
យ៉ាងណាមិញ ស្រាប់តែនៅមុន និង ថ្ងៃបុណ្យនៃក្តីស្រឡាញ់ នាឆ្នាំ ២០២៥ នេះ កញ្ញា ចាន់ ស្រីខួច បានធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យយ៉ាងខ្លាំង ពីទំនាក់ទំនងរបស់នាង និង ដៃគូចម្រៀង គឺលោក Mith Soybad ដែលបានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok។

ក្នុងនោះ មុនថ្ងៃបុណ្យនៃក្តីស្រឡាញ់ ពោលគឺនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កញ្ញា ចាន់ ស្រីខួច បានបង្ហោះរូបកាន់បាច់ផ្កាយ៉ាងធំ ថានាងមានអ្នកជូន។ ម្យ៉ាងវិញទៀត អ្វីដែលធ្វើឱ្យអ្នកគាំទ្រសង្ស័យថាជាតារាចម្រៀងប្រុស Mith Soybad នោះ ព្រោះតែនាងបានកាន់បាច់ផ្កាធំនោះអង្គុយលើឡានរបស់តារាចម្រៀងប្រុសខាងលើ។
មិនត្រឹមតែប៉ុណ្ណោះ ក្រឡេកទៅមើលគណនី Tik Tok របស់លោក Mith Soybad វិញ ថ្មីៗនេះលោកបានបង្ហោះវីដេអូរាំលេងជាមួយនឹងកញ្ញា ចាន់ ស្រីខួច ព្រមទាំងភ្ជាប់ Emoji រូបបេះដូងលើ caption ទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖