ធ្មេចបើកៗ រយៈពេល ៨ ខែហើយ ដែលតារាចម្រៀងមានប្រជាប្រិយភាព លោក RuthKo បានលាចាកលោកក្នុងគ្រោះថ្នាក់ចរាចរណ៍លាក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រយ៉ាងអាឡោះអាល័យ កាលពីយប់រំលងអធ្រាត្រថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។
បើទោះជាពេលវេលាប្រមាណ ៨ ខែ ហើយក្តី តែក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រនៅតែមិនទាន់អស់ចិត្តនៃការចាកចេញរបស់ លោក RuthKo ដែលជាកូនល្អ មិត្តល្អ និង ធនធានមនុស្សដ៏សំខាន់ក្នុងវិស័យសិល្បៈមួយនេះបានឡើយ។
ក្នុងនោះដែរ ក្រឡេកទៅមើលក្រុមគ្រួសារ និង មិត្តភក្តិស្និទ្ធស្នាលឯណោះវិញ តែងតែបង្ហាញអារម្មណ៍ថា RuthKo មិនបានលាចាកលោកទេ គ្រាន់តែលោកទៅឆ្ងាយបន្តិច នឹងត្រឡប់មកវិញហើយ។
ជាក់ស្តែង មកដល់ពេលវេលា ៨ ខែ គត់នៃការចាកចេញរបស់លោក RuthKo គេបានឃើញតារាចម្រៀងរ៉េប NPN បង្ហោះសារមួយឃ្លាយ៉ាងអាល័យនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក ដោយពោលចង់ជួបមុខមិត្តភក្តិបានម្តងទៀត។ ក្នុងនោះ លោក NPN បានរៀបរាប់ថា៖ «នឹកឆុយម៉ាយហើយ ថ្ងៃណាទំនេមកលេងផងសម្លាញ់ Nh Ot Dg Del»៕