ធនាគារ វីង សហការជាមួយ ស.ស.យ.ក ដើម្បីជំរុញគាំទ្រផលិតផលខ្មែរ

Share This

គាំទ្រសហគ្រិនខ្មែរ លើកស្ទួយផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិយើងឱ្យខ្លាំងក្លាឡើង។

ធនាគារ វីង ដែលជាធនាគារបង្កើតឡើងដោយកូនខ្មែរ ១០០% បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកស្ទួយ ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកតាមរយៈការចូលរួមឧបត្ថម្ភកម្មវិធីពិព័រណ៍ផលិតផលខ្មែរប្រព្រឹត្តិទៅក្រោមមូលបទ៖ “ខ្មែរធ្វើបាន” ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

ព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ បានចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ ដែលមានជិត ៣០០ស្ដង់ដាក់តាំងបង្ហាញផលិតផលខ្មែរជាច្រើនប្រភេទ ហើយទទួលបានការចូលរួម និងទាក់ទាញចំណាប់អារម្មណ៍សាធារណជនយ៉ាងច្រើនកុះករ។

ពិព័រណ៍នេះបានដាក់តាំងបង្ហាញផលិតផលជាច្រើនសម្បូរបែបដូចជា៖ ផលិតផលកសិកម្ម សិប្បកម្ម វាយនភ័ណ្ឌ និងចំណីអាហារ-ភេសជ្ជៈ ដែលជាស្មារតីសាទរចំពោះគំនិតច្នៃប្រឌិត និងការគាំទ្រសហគ្រិនអ្នកផលិតខ្មែរយើង។

តាមរយៈសារវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានគូសបញ្ជាក់ថា ពិព័រណ៍នេះ គឺឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមោទកភាពរួម។ ឯកឧត្ដមបានគូសបញ្ជាក់ទៀតថាការចូលរួមយ៉ាងសកម្មពីសាធារណជនបែបនេះ បានបង្ហាញពីសក្ដានុពលដ៏ពិសេសដែលកម្ពុជាមាន ក៏ដូចជារួមចំណែកដល់ការពង្រឹងអនាគតប្រទេសជាតិឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភធំមួយនៅក្នុងព្រឹត្តិការណ៍នេះ ធនាគារ វីង បានរៀបចំស្ដង់នៅទីនោះដែលមានបុគ្គលិកជំនាញក្នុងការផ្តល់ប្រឹក្សាយោបល់ហិរញ្ញវត្ថុ ជូនដល់អ្នកចូលរួម សហគ្រិន និងសហគ្រាសធុនតូច និងមធ្យម។ ការប្រឹក្សានេះ មានគោលបំណងផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុដល់អាជីវកម្មក្នុងស្រុក សំដៅគាំទ្រដល់កំណើន និងនិរន្តរភាពអាជីវកម្ម។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ស.ស.យ.ក ដែលបានរៀបចំព្រឹត្តិការណ៍ដ៏អសា្ចរ្យនេះឡើង ដើម្បីជំរុញ និងគាំទ្រផលិតផលក្នុងស្រុក។ នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់សាធារណជន ក្នុងការស្វែងយល់បន្ថែមអំពីផលិតផលខ្មែរ និងភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតក្នុងស្រុកជាមួយអតិថិជនដោយផ្ទាល់។ ការគាំទ្រផលិតផលខ្មែរ គឺជាកម្លាំងចលករនៃការគាំទ្រសេដ្ឋកិច្ចជាតិ និងភាពរីកចម្រើននៅក្នុងសហគមន៍របស់យើង។”

ពិព័រណ៍ផលិតផល “ខ្មែរធ្វើបាន” ដែលបានប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យមរាប់រយនៅក្រោមដំបូលតែមួយនាពេលនេះ គឺបានជួយជំរុញការផ្សព្វផ្សាយផលិតផលក្នុងស្រុក លើកស្ទួយមោទកភាពជាតិ និងការកសាងស្មារតីសាមគ្គីភាពរវាងអ្នកផលិត និងសាធារណជន ដែលទាំងអស់នេះគឺជាចំណែកដ៏សំខាន់ក្នុងការជួយឱ្យសេដ្ឋកិច្ចកម្ពុជារីកលូតលាស់ និងមានភាពរឹងមាំយូរអង្វែង៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មុខឡើងកំប្លង់ៗ! ទីបំផុត តារាកំប្លែង ខ្ញុង សម្រាលបានកូនស្រីដ៏ឃ្យូត ប្រកបដោយសុវត្ថិភាពទាំងម្ដាយ និង កូន

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ព័ត៌មានបន្ថែម

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ស្វែងរកព័ត៌មាន​ ឬវីដេអូ