ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

Share This

ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជាធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា ៖ «នេះជាពេលវេលាដែលយើងជាខ្មែរតែមួយត្រូវរួមកម្លាំងសាមគ្គីគ្នា។ សូមចូលរួមជួយពួកគាត់ឱ្យរួចចាកពីទុក្ខក្នុងគ្រាមានអាសន្ននេះ ក៏ដូចជាស្ដារជីវភាពរស់នៅឱ្យបានសមរម្យជាថ្មីម្តងទៀត»

សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាបានតាមរយៈអេបធនាគារ វីង (Wing Bank) ឬក៏នៅតាមសាខាធនាគារ វីង និង ភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស ដោយមិនគិតថ្លៃសេវាឡើយ។ ជាមួយគ្នានេះផងដែរ សប្បុរសជនក៏អាចបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ ដែលមានដូចជាចំណីអាហារ និង សម្ភារៈចាំបាច់ផ្សេងៗដើម្បីទ្រទ្រង់ការរស់នៅរបស់ប្រជាជនភៀសសឹក។

សម្រាប់ការបរិច្ចាគជាចំណីអាហារ និង សម្ភារៈចាំបាច់ផ្សេងៗ សប្បុរសជនអាចយកទៅប្រគល់ជូនដោយផ្ទាល់នៅតាមទីតាំងមួយចំនួនដូចជា ៖ ចំណតយាន្តយន្តធនាគារ វីង, ការិយាល័យក្រុមហ៊ុន សែលកាត, ស្ថានីយទូរទស្សន៍ស៊ីធីអិន, សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា, សាលាណតប្រ៊ីដអន្តរជាតិ, ការិយាល័យក្រុមហ៊ុន អ៊ីនហ្វីនីធី, សណ្ឋាគារ កាំបូឌីយ៉ាណា និង សមាគមសិល្បករខ្មែរ ។

រាល់ថវិកា និង សម្ភារៈដែលបានបរិច្ចាគនឹងត្រូវគ្រប់គ្រង និង ចាត់ចែងដោយ «មូលនិធិទ្រទ្រង់ជនភៀសសឹក» ដើម្បីធានាថាជំនួយបានទៅដល់ដៃគ្រួសាររងគ្រោះដោយផ្ទាល់ទាន់ពេលវេលា និង មានប្រសិទ្ធភាព។ មូលនិធិនេះត្រូវបានផ្តួចផ្តើមឡើងដោយអ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការចូលរួមពីសមាជិកនៃក្រុមហ៊ុនរ៉ូយ៉ាគ្រុប។

ធនាគារ វីង បានគូសបញ្ជាក់ថាយុទ្ធនាការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកលើកកសាងកម្លាំងស្មារតីសាមគ្គីភាពជាតិ និង ការគាំទ្រផ្នែកមនុស្សធម៌ក្នុងគ្រាដ៏លំបាកនេះ។

ដើម្បីបរិច្ចាគសូមស្កេន KHQR ឬ ចុចលើតំណភ្ជាប់ខាងក្រោម៖
ប្រាក់រៀល៖ https://wingbank.onelink.me/jA7d/8oxomq5j
ប្រាក់ដុល្លារ៖ https://wingbank.onelink.me/jA7d/emdnntlg

ទីតាំងបរិច្ចាគចំណីអាហារ និង សម្ភារៈ៖
-ចំណតយានយន្តធនាគារ វីង – https://maps.app.goo.gl/drogDniu4o5vSx7d7
-ការិយាល័យកណ្តាល សែលកាត – https://maps.app.goo.gl/8SpZKNSroYbeAUCo7
-សណ្ឋាគារ កាំបូឌីយ៉ាណា – https://maps.app.goo.gl/Ea7JPQjWqonTUUt4A
-ការិយាល័យ CTN/CNC – https://maps.app.goo.gl/8cBmAmnr46QiaUrL9
-សាលាអន្តរជាតិ Northbridge – https://maps.app.goo.gl/y2tUctkX2mPwaxpP9
-សាលាអន្តរជាតិ Southbridge – https://maps.app.goo.gl/NArerfcUxwrxZUZC8
-ការិយាល័យកណ្តាល ក្រុមហ៊ុនធានារ៉ាប់រង Infinity – https://maps.app.goo.gl/EHLFeM8GFeJydv1UA
-ការិយាល័យកណ្តាល សមាគមសិល្បករខ្មែរ – https://maps.app.goo.gl/8bDdae2ZfqV1zu3WA

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ