ធនាគារ វីង រកឃើញអ្នកឈ្នះដុំមាសកន្លះគីឡូ

Share This

ធនាគារ វីង (ខេមបូឌា) ម.ក បានបញ្ចប់កម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ ជាមួយនឹងការប្រគល់រង្វាន់ មាសសុទ្ធទម្ងន់កន្លះគីឡូទៅដល់អ្នកឈ្នះនៅឯអគារធនាគារ វីង ថៅវើ។

អតិថិជនដែលឈ្នះរង្វាន់ធំរដូវកាលនេះគឺបានទៅលោក សៅ ពិសិដ្ឋ ដែលជាប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញហើយបានប្រើប្រាស់សេវាកម្មធនាគារ វីង ច្រើនឆ្នាំមកហើយ។ លោកពិសិដ្ឋ ប្រមូលបានវីងភ័ញចំនួន ១៥.០០០ មុនគេតាមរយៈការប្រើប្រាស់អេប Wing Bank ទើបទទួលបាននូវរង្វាន់ដុំមាសនេះ។ លោក ពិសិដ្ឋ ព្រមទាំងអតិថិជនជាច្រើននាក់ទៀតបានចូលរួមក្នុងកម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ របស់ធនាគារ វីង ដែលទើបតែបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ។

លោក ពិសិដ្ឋ បានលើកឡើងថា៖ «ខ្ញុំបានប្រើប្រាស់សេវាកម្មធនាគារ វីង រយៈពេលជាង ១០ឆ្នាំ ហើយយល់ឃើញថាសេវាកម្មរបស់ធនាគារនេះពិតជាមានភាពងាយស្រួល និងគួរជាទីទុកចិត្តបាន។ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង គឺជាកម្មវិធីមួយគួរជាទីចាប់អារម្មណ៍បំផុត ហើយការឈ្នះដុំមាសនេះប្រៀបដូចជាការលើកទឹកចិត្តចំពោះការប្រើប្រាស់សេវាធនាគារជាប្រចាំផងដែរ។ នេះគឺជាបទពិសោធគួរឱ្យចងចាំមួយដែលបង្ហាញយ៉ាងច្បាស់ពីការជឿជាក់របស់ខ្ញុំចំពោះធនាគារ វីង»។

លោក ពិសិដ្ឋ ដែលប្រើប្រាស់សេវារបស់ធនាគារ វីង ជាប្រចាំមិនថាជាការវេរលុយទៅក្រុមគ្រួសារនៅស្រុកកំណើត ឬក៏ការទូទាត់វិក្កយបត្រទឹក-ភ្លើងជាដើមនោះ បានចាប់អារម្មណ៍ចូលរួមប្រកួតនេះ ដោយសារតែបានឃើញអ្នកឈ្នះដុំមាសរដូវកាលមុនកាលពីខែតុលា ឆ្នាំ២០២៤ ។

ដោយសារតែចង់ឈ្នះរង្វាន់ដុំមាស លោក ពិសិដ្ឋ បានខិតខំរកវីងភ័ញឱ្យបានគ្រប់ចំនួនមុនគេ តាមរយៈការទូទាត់ជាមួយអេប Wing Bank ជារៀងរាល់ថ្ងៃ មិនថាជាការទិញម្ហូបអាហារឱ្យគ្រួសារ ឬក៏ការកុម្ម៉ង់តាម Wingmall នោះឡើយ។

កម្មវិធីប្រកួតយកដុំមាសនេះត្រូវបានបង្កើតឡើង ដើម្បីណែនំាអំពីកម្មវិធីលើកទឹកចិត្តអតិថិជនរបស់ធនាគារ វីង ក៏ដូចជាជំរុញការប្រើប្រាស់អេប Wing Bank ឱ្យបានកាន់តែច្រើនឡើង ដោយតម្រូវឱ្យអ្នកប្រើប្រាស់រកឱ្យបាននូវវីងភ័ញចំនួន ១៥.០០០ មុនគេដើម្បីឈ្នះរង្វាន់ដុំមាសកន្លះគីឡូ។ អតិថិជនអាចប្រមូលបានវីងភ័ញតាមវិធីជាច្រើនដូចជា៖ការទូតទាត់តាម វីង KHQR ការប្រើប្រាស់ Wingmall និងអេប Wing Bank ជាដើម។

វីងភ័ញក៏អាចប្តូរយករង្វាន់ដ៏សន្ធឹកសន្ធាប់ជាង ១០០.០០០ ផលិតផលដែលមាននៅលើអេប Wingmall រួមមាន៖ គ្រឿងអេឡិចត្រូនិច សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ ម្ហូបអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទទៀត។

លោក Avinash David Bannerjee នាយកផ្នែកគ្រប់គ្រងគុណតម្លៃអតិថិជន នៃធនាគារ វីង បានលើកឡើងថា ៖ «យើងខ្ញុំតែងតែប្រកាន់ភ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការកសាងអនាគតមួយដែលការទូទាត់ហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលមិនគ្រាន់តែងាយស្រួលប្រើប្រាស់ប៉ុណ្ណោះទេ តែថែមទាំងទទួលបានការលើកទឹកចិត្តទៀតផង។ ហើយកម្មវិធីប្រកួតយកដុំមាសនេះទៀតសោត គឺបង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំនៃប្រព័ន្ធធនាគាររបស់យើង ដែលរាល់ប្រតិបត្តិការទូទាត់នីមួយៗនឹងរួមចំណែកដល់កំណើនហិរញ្ញវត្ថុអតិថិជនរបស់យើងប្រកបដោយប្រសិទ្ធភាព»

ស្របពេលដែលប្រទេសកម្ពុជាកំពុងតែសម្របខ្លួនទៅនឹងគន្លងសេដ្ឋកិច្ចជំរុញដោយបច្ចេកវិទ្យាឌីជីថល ធនាគារ វីង នៅតែបន្តនាំមុខគេក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់អតិថិជនទាំងអស់។

លោក Avinash David Bannerjee បានបន្ថែមទៀតថា៖ «យើងខ្ញុំពិតជាមានមោទនភាពក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវរង្វាន់លើកទឹកចិត្តនានា ក៏ដូចជាភាពនាំមុខគេក្នុងការលើកកម្ពស់ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់នៅទូទាំងប្រទេសកម្ពុជា»

ធនាគារ វីង នៅតែបន្តខិតខំរកនូវមធ្យោបាយនានាដើម្បីឱ្យអិតិថិជនអាចប្រើប្រាស់នូវសេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល តាមរយៈការជំរុញទិដ្ឋភាពហិរញ្ញវត្ថុដែលគាំទ្រដោយបច្ចេកវិទ្យា និងប្រកបដោយបរិយាបន្ននៅក្នុងប្រទេសកម្ពុជា៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ