ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

Share This

គ្រួសារយោធិន ៣ នាក់នៅខេត្តឧត្តរមានជ័យ ទទួលបានការលុបបំណុលសរុបជិត ៥0.000 ដុល្លារអាមេរិក

ធនាគារ វីង បានប្រគល់វិញ្ញាបនបត្រផ្លូវការបញ្ជាក់ពីការលុបបំណុលដែលមានទឹកប្រាក់សរុបជិត ៥០.០០០ ដុល្លារអាមេរិក ជូនដល់គ្រួសារយោធិនរងរបួសចំនួន ៣នាក់ នៅក្នុងខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារជម្លោះព្រំដែនខ្មែរ-ថៃ។

ដោយ​អនុវត្ត​តាម​ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជាផងនោះ ធនាគារ វីង បានសម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការក្នុងពេល​បំពេញ​បេសកកម្ម​ និងលុប​ចោល​បំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស។ ចាប់តាំងពីចុងខែ កក្កដា ឆ្នាំ២០២៥មក ធនាគារ វីង បានធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរ និងគ្រួសារយោធិនដើម្បីធានាបាននូវដំណោះស្រាយឆាប់រហ័ស និងប្រកបដោយការគោរពដឹងគុណ។
ពិធីប្រគល់វិញ្ញាបនបត្រនេះត្រូវបានធ្វើឡើងនៅឯគេហដ្ឋានផ្ទាល់របស់គ្រួសារវីរយុទ្ធជនក្នុងខេត្តឧត្តរមានជ័យ។

លោក អ៊ុត សឿង អគ្គនាយករងប្រតិបត្តិ ទទួលបន្ទុកសេវាធនាគារបុគ្គល នៃធនាគារ វីង បានលើកឡើងថា៖ “តាងនាមឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ វីង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនដល់វីរកងទ័ពចំពោះការពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិរបស់យើង។ បងប្អូនគឺជាវីរបុរសដ៏អង់អាចនៃកម្ពុជាយើង។ យើងខ្ញុំសង្ឃឹមថា ការបន្ធូរបន្ថយបំណុលនេះនឹងជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់បងប្អូនក្នុងអំឡុងពេលដ៏លំបាកនេះ។”

គ្រួសារយោធិននីមួយៗបានទទួលការលុបបំណុល ៧៥% ពីធនាគារ វីង។ ក្នុងចំណោមនោះ លោក ណន ធា ដែលជាយោធិនរងរបួសនៅក្នុងប្រតិបត្តិការសឹក មានទីលំនៅឋិតក្នុងខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងធនាគារ វីង ដែលបានជួយគ្រួសាររបស់គាត់ក្នុងគ្រាដ៏សោកសៅនេះ។

លោក ណន ធា បាននិយាយថា៖ “ខ្ញុំនឹកស្មានមិនដល់ថា នឹងមានអ្នកណាមកជួយខ្ញុំដោយក្ដីមេត្តាបែបនេះឡើយ ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងធនាគារ វីង ចំពោះសមានចិត្តនៃការយកចិត្តទុកដាក់ និងការជួយសម្រាលបន្ទុកដល់គ្រួសារខ្ញុំ។”

ចំណែកជនរងគ្រោះពីរគ្រួសារទៀតគឺ លោក ណុប​ វ៉ាន់ ជាយោធិនរងរបួសនៅក្នុងប្រតិបត្តិការសឹក និងអ្នកស្រី ផង់ ស្រីដាវ ដែលស្វាមីរបស់គាត់ជាមន្ត្រីប៉ូលីសការពារព្រំដែនហើយរងរបួសនៅក្នុងជម្លោះនេះផងដែរ។

តាំងពីជម្លោះនៅព្រំដែនបានកើតឡើង ក្រុមគ្រួសារជាច្រើនត្រូវបានបង្ខំចិត្តចាកចេញពីលំនៅឋាន។ ដោយមើលឃើញពីទុក្ខលំបាកនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្តួចផ្តើម “មូលនិធិទ្រទ្រង់ជនភៀសសឹក” សម្រាប់ជួយទ្រទ្រង់ដល់គ្រួសាររងគ្រោះ ហើយបានអំពាវនាវដល់សាធារណជនឱ្យចូលរួមគាំទ្រផ្តល់ជំនួយដល់ពលរដ្ឋដែលរងគ្រោះ។ រហូតមកដល់បច្ចុប្បន្ន គ្រួសារជាង ២.០០០ គ្រួសារបានទទួលជំនួយតាមរយៈគំនិតផ្ដួចផ្ដើមនេះរួចមកហើយ៕

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ