ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

Share This

ធនាគារ វីង បើកដំណើរការសាខាថ្មីរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដើម្បីផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំរុញកំណើនក្នុងសហគមន៍។

ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការនាំយកសេវាធនាគារដ៏សម្បូរបែប ឱ្យកាន់តែជិតក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋ មន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ,លោក គង់ ចំណាប់ នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

កម្មវិធីនេះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង, អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ, ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

មានទីតាំងស្ថិតនៅចំកណ្តាលក្រុងកំពង់ធំ ទល់មុខវិមានឯករាជ្យ សាខាថ្មីនេះនឹងផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបដែលរួមមាន៖ សេវាកម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ទៅក្រៅប្រទេស ការទូទាត់វិក្កយបត្រផ្សេងៗ ព្រមទាំងដំណោះស្រាយហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ដែលអាចឆ្លើយតបទៅនឹងតម្រូវការសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនសាជីវកម្ម និងអតិថិជនទូទៅ។

បំពាក់ជាមួយម៉ាស៊ីន ATM និងម៉ាស៊ីនដាក់ប្រាក់ ដែលអតិថិជនអាចចូលទៅប្រើប្រាស់ ២៤ ម៉ោងពេញមួយសប្តាហ៍ រួមជាមួយបន្ទប់ប្រជុំធំប្រកបដោយផាសុកភាព និងចំណតរថយន្តធំទូលាយ ការិយាល័យថ្មីនេះត្រូវបានរចនាឡើងយ៉ាងចិត្តទុកដាក់ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជនទាំងអស់។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានគូសបញ្ជាក់ពីសារសំខាន់នៃវត្តមានសាខាថ្មីនេះថា៖ “ក្នុងនាមជាធនាគារខ្មែរសុទ្ធសាធ ការពង្រីកសាខាថ្មីរបស់យើងនីមួយៗគឺប្រៀបបានទៅនឹងស្ពានចម្លងទៅរកកាលានុវត្តភាពមួយដែលផ្សាភ្ជាប់ប្រជាពលរដ្ឋ អាជីវកម្ម និងសហគមន៍ឆ្ពោះទៅកាន់អនាគតមួយដ៏ត្រចះត្រចង់។ ជាមួយនឹងសក្ដានុពលសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តកំពង់ធំ យើងពិតជារំភើបដែលបានរួមចំណែកដល់ការរីកចម្រើនរបស់ខេត្តនេះ។”

ខេត្តកំពង់ធំ ដែលមានប្រជាជនជិតមួយលាននាក់ ហើយក៏មានអំណោយផលខ្ពស់លើវិស័យកសិកម្មដោយបានរួមចំណែកប្រមាណ ៤% នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍបន្ថែមទៀត ដោយសារទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលប្រទេស និងមានប្រព័ន្ធដឹកជញ្ជូនដ៏រឹងមាំ។

វត្តមានសាខាថ្មីនេះ នឹងបំពេញបន្ថែមទៅលើបណ្តាញដែលមានស្រាប់របស់ធនាគារ វីង ដែលរួមមាន៖ ភ្នាក់ងារធនាគារ វីង ចំនួន ៤៦៦ ទីតាំង និងភ្នាក់ងារវីង ម៉ាស្ទ័រចំនួន ១១ កន្លែងនៅទូទាំងខេត្តកំពង់ធំដើម្បីធានាបានថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ទោះបីស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ។

ដើម្បីអបអរសាទរដល់ការបើកសម្ពោធសាខាថ្មី ធនាគារ វីង ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ ៦% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការប្រាក់ធម្មតា ១,៥% ហើយសម្រាប់អតិថិជនក្នុងខេត្តកំពង់ធំដែលបើកគណនីបញ្ញើមានកាលកំណត់រយៈពេលចាប់ពី ១២ខែឡើងទៅ។ ការផ្តល់នូវអត្រាការប្រាក់ខ្ពស់នេះ មានសុពលភាពរហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ តែប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់ការសន្សំ ក៏ដូចជាពង្រឹងភាពធន់ហិរញ្ញវត្ថុសម្រាប់ប្រជាជនខេត្តកំពង់ធំផ្ទាល់តែម្តង។

រយៈពេលជិត ១៧ ឆ្នាំនៃការបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានវិវឌ្ឍខ្លួនក្លាយជាជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដោយបច្ចុប្បន្នធនាគារ វីង កំពុងបម្រើអតិថិជនជាង ៩,៥ លានគណនី គ្រប់គ្រងប្រាក់បញ្ញើអតិថិជនជិត ៣ ពាន់លានដុល្លារអាមេរិក ព្រមទាំងមានសេវាធនាគារ និងហិរញ្ញវត្ថុជាង ១០០ ប្រភេទនៅលើអេប ធនាគារ វីង។ ហើយជាមួយនឹងការមកដល់នៃ ធនាគារ វីង សាខាខេត្តកំពង់ធំ នឹងដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀតសំដៅជំរុញកំណើនសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងខេត្តនេះកាន់តែប្រសើរ៕

                   

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ