ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

Share This

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលតានតឹងនៅតាមព្រំដែនខ្មែរថៃ ធនាគារ វីង, សមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, និងសមាគមសិល្បករខ្មែរ បានរួមគ្នាបង្កើតមូលនិធិទ្រទ្រង់ជនភៀសសឹក ដែលជាគំនិតផ្តួចផ្តើមរយៈពេលវែងត្រូវបានបង្កើតឡើងដើម្បីជួយដល់គ្រួសារកម្ពុជាដែលផ្លាស់ទីលំនៅ។

កាលពីថ្ងៃទី ២-៣ ខែសីហា ជំនួយលើកទីមួយត្រូវបានបញ្ជូនទៅកាន់វត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹកក្នុងខេត្តព្រះវិហារ ហើយបច្ចុប្បន្នកំពុងផ្តល់ជម្រកដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេជាង ៧00 នាក់។
កិច្ចខិតខំប្រឹងប្រែងកៀរគរជំនួយនិងថវិកាត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ហើយក្រុមអ្នកស្ម័គ្រចិត្តបានជួបជុំគ្នានៅចំណតរថយន្ត Royal One ដើម្បីប្រមូល និងរៀបចំជំនួយសប្បុរសធម៌ទាំងនោះមុនពេលយកទៅចាត់ចែងបន្ត។ កិច្ចការនេះត្រូវដឹកនាំដោយតំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមមាន លោក ឡៅ សៀងហៃ លោក ឈុន វឌ្ឍនភក្តី លោក វ៉ាន សុធារី ព្រមទាំងលោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង និងក្រុមការងារដឹកជញ្ជូនស្ម័គ្រចិត្តជាច្រើននាក់ទៀត ។

ទោះបីជាមានការព្រួយបារម្ភអំពីសុវត្ថិភាពក៏ដោយ ក៏បេសកកម្មមួយនេះត្រូវបានដំណើរការដូចការគ្រោងទុក។ នៅថ្ងៃទី ៣ ខែសីហា រថយន្តចំនួន ៤ គ្រឿងបានធ្វើដំណើរដឹកអំណោយទៅដល់ជំរំជនភៀសសឹក។ ជំនួយបន្ថែមក៏ត្រូវបានផ្តល់ជូនដល់មន្រ្តីនៅជួរមុខ ដោយមានការគាំទ្រពីក្រុមហ៊ុន Cellcard ដែលជាសមាជិករបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

មូលនិធិនេះត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងសមាគមសិល្បករខ្មែរ។ កន្លែងទទួលមូលនិធិពីសប្បុរសជនចំនួន៨ ត្រូវបានដំឡើងនៅតាមការិយាល័យរបស់សមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងសមាគមសិល្បករខ្មែរ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលវិភាគទានជាថវិកា និងជាសម្ភារៈផ្សេងៗ។
លោក ឈុន វឌ្ឍនភក្តី នាយកគ្រប់គ្រងផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ “លំនៅដ្ឋានជាច្រើនត្រូវបានបំផ្លាញនៅតាមព្រំដែន។ ទោះបីជាការប្រយុទ្ធបានបញ្ចប់ គ្រួសារទាំងនេះប្រហែលជាគ្មានផ្ទះសម្បែងត្រូវត្រឡប់ទៅវិញនោះទេ។ ពួកគេនឹងត្រូវការពេលវេលា មធ្យោបាយ និងការគាំទ្រជាច្រើនដើម្បីកសាងជីវភាពរបស់ពួកគេឡើងវិញ។ មូលនិធិនេះជួយដល់ប្រជាជនក្នុងរយៈពេលយូរ។”

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនិងវប្បធម៌ការងារនៃធនាគារ វីង បានឱ្យដឹងថា៖ “នៅក្នុងគ្រាមានវិបត្តិ សាមគ្គីភាពគឺជាកម្លាំងដ៏អស្ចារ្យបំផុតរបស់យើង”។
លោក ហោ ប៊ុនថែ បានបន្ថែមថា៖ “ខណៈដែលជម្លោះអាចត្រូវការពេលវេលាដើម្បីដោះស្រាយ មានគ្រួសារជាច្រើនកំពុងរងទុក្ខលំបាកនៅពេលនេះ។ ពួកគេមិនអាចរង់ចាំបានយូរទៀតទេ ហើយយើងក៏មិនអាចមើលរំលងទុក្ខលំបាករបស់ពួកគេបានដែរ ។ នេះគឺជាពេលមួយសម្រាប់ខ្មែរគ្រប់រូប មិនថាជារស់នៅទីក៏ដោយ ត្រូវរួមគ្នាតែមួយ។ ទឹកចិត្តសប្បុរសធម៌មិនត្រឹមតែអាចជួយអ្នកខ្វះខាតប៉ុណ្ណោះទេ ប៉ុន្តែថែមបានជួយសង្គ្រោះជីវិតប្រជាជនផងដែរ” ។

ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសក៏អាចចូលរួមចំណែកដោយផ្ទាល់ដល់មូលនិធិទ្រទ្រង់ជនភៀសសឹកបានផងដែរ តាមរយៈដៃគូអន្តរជាតិរបស់ធនាគារវីង រួមមាន៖ Gmoney, E9Pay និង Hanpass នៅក្នុងប្រទេសកូរ៉េខាងត្បូង City Express និង JME នៅប្រទេសជប៉ុន; និង Western Union និង MoneyGram នៅក្នុងប្រទេសផ្សេងដ៏ទៃទៀត។
ដើម្បីបរិច្ចាគថវិកា គ្រាន់តែជ្រើសរើស “Account Transfer”នៅលើកម្មវិធីទូរស័ព្ទ វាយបញ្ចូល “Foundation for Refugees Assistance” បញ្ចូលចំនួនទឹកប្រាក់បរិច្ចាគ និងបញ្ជាក់ប្រតិបត្តិការជាការស្រេច។
សម្ភារៈ និងថវិកាបរិច្ចាគទាំងអស់ត្រូវបានគ្រប់គ្រងដោយធានាបាននូវសុវត្ថិភាព និងចែកចាយប្រកបដោយតម្លាភាព ដើម្បីជួយទៅដល់ប្រជាជនខ្វះខាតឱ្យទាន់ពេលវេលា សម្រាប់ថ្ងៃនេះ និងពេលខាងមុខទៀត។

ធនាគារ វីង, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, និងសមាគមសិល្បករខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយទាំងអស់ ប្រជាជនទូទៅ អង្គការ និងសហគមន៍នានាទាំងជិត និងឆ្ងាយ ដែលមានចិត្តសប្បុរស និងក្តីមេត្តា។ ក្នុងចំណោមសប្បុរសជនទាំងនេះ មានសិស្សានុសិស្សដែលលះបង់ប្រាក់សម្រាប់បាយថ្ងៃត្រង់ អ្នកលក់តាមដងផ្លូវដែលបានយកប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេមកបរិច្ចាគ ហើយសូម្បីតែអតីតយុទ្ធជនពិការក៏បានបរិច្ចាគនូវធនធានដែលខំសន្សំសំចៃទុកដាក់នាពេលកន្លងមក។ សកម្មភាពទាំងនេះបានបន្លឺសម្លេងលឺខ្លាំងជាងសម្តីដែលនិយាយទៅទៀត។ ភាពមិនអាត្មានិយមរបស់ពួកគេគឺជាការរំលឹកថាទឹកចិត្តសប្បុរសមិនមានព្រំដែនកំណត់នោះទេ ហើយការផ្លាស់ប្តូរពិតប្រាកដនៅក្នុងសង្គមមួយគឹអាចចាប់ផ្តើមទៅបាននៅពេលដែលយើងម្នាក់ៗទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក។

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ