ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

Share This

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសជាផ្លូវការនូវយុទ្ធនាការម៉ាកយីហោដ៏សំខាន់មួយមានឈ្មោះថា ពុះពារ ដែលបង្កើតឡើងតាមរយៈការចាប់ដៃសហការជាមួយក្រុមតារាចម្រៀង La Cima Cartel

យុទ្ធនាការនេះប្រព្រឹត្តិទៅក្រោមចំណងជើង “អនាគតមានសម្រាប់អ្នកហ៊ានពុះពារ” ដែលបង្កប់នូវខ្លឹមសារពោរពេញដោយអត្ថន័យ ហើយក៏ជាយុទ្ធនាការដ៏សំខាន់មួយសម្រាប់ធនាគារ វីង ដ្បិតថានេះជាគំនិតផ្តួចផ្តើមម៉ាកយីហោប្រចាំឆ្នាំដំបូងដែលផ្សាភ្ជាប់ជាមួយវិស័យតន្រ្តីហើយក៏ជាកិច្ចសហការលើកដំបូងបង្អស់ជាមួយក្រុមតារាចម្រៀងទូតសុឆ្ទនៈរបស់ខ្លួនផងដែរ។ យុទ្ធនាការ “ពុះពារ ឆ្លុះបញ្ចាំងពីបេសកកម្មថ្មីរបស់ធនាគារ វីង ដែលឈានទៅមុខលើសពីការបម្រើសេវាកម្មធនាគារ ពោលគឺយុទ្ធនាការនេះនឹងផ្តល់នូវកម្លាំងចិត្ត បំផុសគំនិត ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈការច្នៃប្រឌិត វប្បធម៌ និងការបង្កើននូវភាពជឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជនខ្មែរ

កិច្ចសហការជាមួយក្រុមតារាចម្រៀង La Cima Cartel ត្រូវបានប្រកាសជាសាធារណៈកាលពីប៉ុន្មានខែមុននេះ នៅក្នុងព្រឹត្តិការណ៍ជួបជុំដ៏ពិសេសមួយ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលក្រុមចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពនេះត្រូវបានតែងតាំងជាទូតសុឆន្ទៈ និងជាសម្លេងតំណាងឱ្យធនាគារ វីង ក្នុងយុគសម័យថ្មី។ ហើយឥឡូវ ភាពជាដៃគូនេះបានចេញជារូបរាងតាមរយៈយុទ្ធនាការ “ពុះពារដែលជាការសាទរ ក៏ដូចជាការលើកតម្កើងនូវមហិច្ឆតា ការតស៊ូដ៏មោះមុត និងស្មារតីរបស់យុវជនខ្មែរជំនាន់ថ្មី។

ក្នុងអំឡុងពេលបើកប្រកាសយុទ្ធនាការនេះជាផ្លូវការ កញ្ញា គិត វីននីនាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានចែករំលែកសារដ៏កក់ក្តៅអំពីគោលបំណងនៅពីក្រោយគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។

កញ្ញា គិត វីននី បានលើកឡើងថា៖ នៅពេលដែលខ្ញុំគិតអំពី​យុវជនជំនាន់ថ្មីនេះ ជាពិសេសអ្នក​ដែល​មាន​អាយុប្រហាក់​ប្រហែល​ខ្ញុំ​នោះ​ ខ្ញុំបាន​មើល​ឃើញកម្លាំង​ថាមពលខ្លាំងក្លាមួយ។​ ពួកយើង​ចូលចិត្ត​រៀន​អ្វី​ថ្មីៗក្លាហានហើយត្រៀមខ្លួនរួច​ជា​ស្រេច​ដើម្បី​ធ្វើការងារ​ជា​ច្រើន។ ពួកយើង​មាន​ការ​គិត​ថ្មីៗ​ មាន​ភាព​ច្នៃ​ប្រឌិត​ និពោពេញ​ដោយ​ក្តីស្រមៃជា​ច្រើន ព្រម​ទាំង​​ជឿថាក្នុងនាមជាកូនខ្មែរ គឺត្រូវតែរឹង​មាំ​ ហើយពុះពារ​ឆ្ពោះទៅមុខមិនរាថយឡើយ។”

កញ្ញា គិត វីននី បានបន្តថា៖ នៅធនាគារ វីង យើងជឿថា យុវជនសម័យថ្មីមិនគ្រាន់តែជាធនធានដ៏មានតម្លៃសម្រាប់ការរីកចម្រើនរបស់សង្គមនាពេលអនាគតនោះទេ សូម្បីតែពេលបច្ចុប្បន្នក៏អ្នកទាំងអស់គ្នាអាចរួមចំណែកដល់សង្គមជាតិផងដែរ ដូច្នេះហើយទើបយើងបានបង្កើតនូវផលិតផល និងសេវាកម្មជាច្រើនដែលជួយឱ្យពួកគេអាចសម្រេចក្តីស្រមៃបន្តិចម្តងៗកាន់តែងាយស្រួល។​

ចំណុច​សំខាន់នៃ​យុទ្ធនាការនេះ គឺ​ផលិតផលដ៏សំខាន់របស់ធនាគារ វីង ដែល​ត្រូវ​បាន​គេស្គាល់ថា​ជា គណនី “សន្សំដើម្បីគោលដៅ” ដែលត្រូវបានរចនាឡើងដើម្បីជួយឱ្យអ្នកប្រើប្រាស់កំណត់គោលដៅសំខាន់ៗ ហើយឆ្ពោះទៅសម្រេចគោលដៅទាំងនោះបានយ៉ាងរលូនជា​រៀង​រាល់ថ្ងៃ វាពិតជាឆ្លុះបញ្ចំាងស្មារតីនៃ​ ការ​ពុះពារ ដោយ្រែក្លាយ​មហិច្ឆតាទៅជាសកម្មភាព ក្តីស្រមៃទៅជាលទ្ធផលពិតប្រាកដ

ទោះបីជា បទចម្រៀងថ្មីមានចំណងជើង​ថា​ “ពុះពារ” នៃ​ក្រុមចម្រៀង La Cima Cartel មិនទាន់ចេញផ្សាយពេញលេញក៏ដោយ ក៏ផ្នែកមួយនៃបទចម្រៀងនេះត្រូវបានដាក់បញ្ចូលក្នុងវីដេអូពាណិជ្ជកម្មថ្មី ដែលបានដាក់បញ្ចាំងជាលើកដំបូងក្នុងអំឡុងពេលប្រកាសយុទ្ធនាការនេះ។ បទចម្រៀងពេញ ព្រមទាំង​វីដេអូចម្រៀងផ្លូវការ នឹផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកម្មវិធី Meet & Greet Listening Party ជាមួយក្រុមចម្រៀង La Cima Cartel ហើយនេះជាកម្មវិធី​ដ៏ពិសេសមួយ ដែលអ្នកគាំទ្រអាចស្តាប់ ទស្សនាវីដេអូ និងដឹងពីដំណើររឿងនៅពីក្រោយកិច្ចសហការនេះដោយផ្ទាល់។

លោក ហាស្យា សមាជិកម្នាក់នៃក្រុមចម្រៀង La Cima Cartel បាននិយាយថា៖ “នៅពេលដែលធនាគារ វីង ចែករំលែកគំនិតនេះ ពួកយើងក៏ពេញចិត្តភ្លាមៗតែម្តង។ យើងចង់បង្កើតអ្វីមួយដែលខ្មែរគ្រប់រូបទទួលបាននូវការបំផុសគំនិតដ៏ល្អ  ហើយផ្តល់ជូនជាបទចម្រៀងដែលរំឭកថា យើងទាំងអស់គ្នាត្រូវតាំងចិត្តឱ្យខ្ពស់ ហើយឆ្ពោះទៅមុខជានិច្ច

នៅពេលដែលយុទ្ធនាការនេះចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ វីដេអូដែល​និយាយ​អំពី​រឿងរ៉ាវផ្សេងៗ​ សកម្មភាពនៅ​តាម​ឌីជីថល និងសកម្មភាព​នៅក្រោយឆាក អំពី​របៀបដែលយុទ្ធនាការ ពុះពារ ជួយឱ្យប្រជាជនកម្ពុជាទទួលបាននូវមធ្យោបាយ និងទំនុកចិត្តដើម្បីឆ្ពោះទៅមុខបានយ៉ាងប្រសើរ ​នឹង​ត្រូវ​​ផ្សព្វ​ផ្សាយ​ដល់​សាធារណជន​ដូច្នេះ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ អាច​តាមដានបណ្ដាញសង្គមផ្លូវការរបស់ធនាគារ វីង សម្រាប់ព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ដែលនឹងកើត​មានឡើងនា​ពេល​ខាងមុខ​ខ្លឹមសារថ្មីៗ ផលិតផល និងព័ត៌មានលម្អិតអំពីការ​ទទួល​បាន​សំបុត្រចូលរួមក្នុងកម្មវិធី Meet & Greet នៅថ្ងៃទី៥ ខែធ្នូ ដើម្បីជួបជាមួយក្រុមម្រៀង La Cima Cartel ដោយផ្ទាល់

កញ្ញា គិត វីននី បានគូសបញ្ជាក់ទៀតថា៖ “នេះគឺជាទំព័រថ្មីមួយសម្រាប់ធនាគារ វីង។ គោលដៅរបស់យើងមិនត្រឹមតែជួយជំរុញ​ភាព​រីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែតែយើងលើក​ទឹក​ចិត្ត​ថែមទៀត។ ព្រោះអនាគតមិនរង់ចាំយើងឡើយ  ពោលគឺអនាគតកើតមានសម្រាប់តែអ្នកដែលហ៊ានពុះពារប៉ុណ្ណោះ។”

ជាមួយនឹងយុទ្ធនាការ “ពុះពារធនាគារ វីង កំពុងកំណត់និយមន័យថ្មីពីរបៀបដែលគ្រឹះស្ថានធនាគារមួយបង្កើតអ្វីថ្មីៗសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់វិស័យធនាគារដែលជារឿយៗ ត្រូវបានគេមើលឃើញថាប្រកាន់ភ្ជាប់នូវទម្លាប់ផ្លូវការ ឬគ្រាន់តែជាកន្លែងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ប៉ុន្តែយុទ្ធនាការរបស់​ធនាគារ វីង កំពុងផ្លាស់ប្តូរការយល់ឃើញទាំងនោះដោយបង្ហាញថាសេវា​ធនាគារក៏អាចបង្កើតនូវបទពិសោធន៍ល្អៗ ក៏ដូចជាផ្សារភ្ជាប់នូវការលើកកម្ពស់វប្បធម៌ជាតិផងដែរ។ យុទ្ធនាការនេះបានកំណត់ស្តង់ដារថ្មីពីរបៀបដែលម៉ាកយីហោភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ទស្សនិកជន ដែលស្តែងឱ្យឃើញតាមរយៈភាពច្នៃប្រឌិត ភាពស្មោះត្រង់ និងការជឿជាក់ចំពោះសក្តានុពលដែលមាននៅក្នុងប្រទេសកម្ពុជា។

ធនាគារ វីង កំពុងបោះជំហានទៅមុខជាមួយនឹងការធ្វើទំនើបកម្មថ្មីៗ ដោយផ្តោតលើការភ្ជាប់ទំនាក់ទំនង និងបម្រើអតិថិជនប្រកបដោយការយកចិត្តទុកដាក់។ នេះហើយជាវិធីដែលធនាគារ វីង កំពុងជួយកសាងយុវជន​ជំនាន់ថ្មីមួយដែលពោរពេញដោយក្តីសង្ឃឹម និងជាអ្នកភ្ជាប់ក្តីស្រមៃឱ្យក្លាយជាការពិត មិនថាបច្ចុប្បន្ន និងតទៅអនាគត

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ព័ត៌មានបន្ថែម

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ស្វែងរកព័ត៌មាន​ ឬវីដេអូ