ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

Share This

ភាពជាដៃគូថ្មីនេះអនុញ្ញាតឱ្យអតិថិជនកំពង់ផែទូទាត់សេវាកម្មតាមប្រព័ន្ធឌីជីថលបានលឿនប្រកបដោយសុវត្ថិភាព

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម ព្រមទាំងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ «ធនាគារ វីង ដែលជាក្រុមហ៊ុនរបស់ខ្មែរសុទ្ធសាធ ហើយតែងតែប្តេជ្ញាចិត្តបម្រើប្រជាជនកម្ពុជាគ្រប់រូប មានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញការងារប្រកបដោយអត្ថន័យជាមួយកំពង់ផែផ្ទាល់ បុគ្គលិក និងម្ចាស់អាជីវកម្មដែលប្រើប្រាស់សេវាកម្មរបស់កំពង់ផែ»

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធកំពង់ផែបែបទំនើប ដែលអាចឆ្លើយតបកាន់តែឆាប់រហ័សចំពោះតម្រូវការផ្សេងៗ។ ការទូទាត់តាមឌីជីថលនឹងជួយពន្លឿនការដឹកជញ្ជូនទំនិញ កាត់បន្ថយការកកស្ទះ និងធ្វើប្រសើរឱ្យឡើងនូវការផ្តល់សេវាសង្វាក់ដឹកជញ្ជូនទាំងមូល។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឥឡូវនេះអាចទូទាត់តាមរយៈកម្មវិធី PAS Mobile ដោយប្រើប្រាស់គណនី និង KHQR របស់ធនាគារ វីង ដែលផ្តល់នូវការទូទាត់ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ។
ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកប្រព័ន្ធពាណិជ្ជកម្មមួយជាលក្ខណៈឌីជីថល មានប្រសិទ្ធភាព និងភ្ជាប់ទំនាក់ទំនងច្រើនជាងមុន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ