ទ្រង់ទ្រាយធំ! ថៃ រឹបអូសបានគ្រឿងញៀន ៣០ បាវ និង ម៉ាទឹកកក ៦៤ គីឡូក្រាម ពីក្រុមជួញដូរថ្នាំញៀននៅព្រំដែនមីយ៉ាន់ម៉ា​

Share This

កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមកងកម្លាំងនៅប្រទេសថៃ បានបង្រ្កាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយករណីទៀតហើយ ដោយរឹបអូសបានគ្រឿងញៀនប្រភេទគ្រាប់ចំនួន ៦ លានគ្រាប់ និង ប្រភេទម៉់ាទឹកកកចំនួន ៦៤ គីឡូក្រាម។

ការបង្រ្កាបនេះ បានកើតឡើងកាលពីព្រឹកម៉ោង ៧ និង ១៥ នាទី នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ នៅជិតទីតាំងបញ្ចុះសព Ban Pa Sang Na Ngoen ឃុំ Mae Fah Luang ស្រុក Mae Fah Luang ខេត្ត Chiang Rai នៅជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះ កងកម្លាំងដែលបានធ្វើសកម្មភាពបង្រ្កាបមានកងកម្លាំង Pha Muang កងកម្លាំងពិសេសកងទ័ពជើងគោក កងទ័ពសេះទី២ និង NPPO ដោយកងកម្លាំងបានប្រទះឃើញជនសង្ស័យចំនួន ៣០ នាក់ បាននាំគ្នាដឹកជញ្ជូនបាវដាក់លើឡាន ហើយខាងកងកម្លាំងក៏បានសុំឆែកឆេរ តែខាងក្រុមជនសង្ស័យក៏បានផ្ទុះអាវុធមកកាន់ក្រុមកងកម្លាំង បណ្តាលឱ្យមានការតស៊ូគ្នាចំនួន ១០ នាទី ចុងក្រោយខាងជនសង្ស័យស្លាប់អស់ ២ នាក់ សល់ប៉ុន្មានទៀតក៏នាំគ្នារត់គេចអស់ រីឯក្រុមកងកម្លាំងមានសុវត្ថិភាពទាំងអស់។

យ៉ាងណាមិញ ក្នុងនោះកងកម្លាំងបានដកហូតវត្ថុតាងដូចជា ថ្នាំញៀនមេតំហ្វេតាមីនចំនួន ៣០ បាវ ប្រមាណជា ៦លានគ្រាប់ មេតំហ្វេតាមីន (ice)ចំនួន ២ បាវ ទម្ងន់សរុប ៦៤ គីឡូក្រាម កាំភ្លើងខ្លី ១ ដើម គ្រាប់បែកដៃ ១គ្រាប់ វិទ្យុទាក់ទងចំនួន ២ គ្រឿង ព្រមទាំងសំបកគ្រាប់កាំភ្លើង AK47 ជាច្រើនគ្រាប់។ ចុងក្រោយ កងកម្លាំងបានប្រគល់ភស្តុតាងទាំងនេះឱ្យទៅមេប៉ុស្តិ៍នគរបាល Mae Fah Luang ដើម្បីធ្វើការចាត់ចែងទៅតាមផ្លូវច្បាប់៕

ប្រភព៖ AMARINTV

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

តារាប្រុសស្រី ៣ រូប ចាប់ដៃគ្នាបង្កើតប្រ៊េនសាប៊ូកក់សក់កូនខ្មែរ ហើយដាក់ឈ្មោះយីហោយ៉ាងពីរោះថា «ឯករាជ្យ»

(វីដេអូ) Eno ស្កាត់ជួប កុយ អេនណា តាមផ្លូវ និង ត្រៀមធ្វើរឿងល្អមួយ ទុកជាការតបស្នងដល់ឆន្ទៈស្នេហាជាតិរបស់នាង

ផ្ទះណាបានជាកូនប្រសាដឹងតែសំណាង! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ ពិសេសមានចិត្តល្អតែងធ្វើម្ហូបចែកជូនកុមារតូចៗ

​អង្គការ NASA គុណគូរគណនាឃើញថា ពិភពលោកនឹងត្រូវវិនាសក្នុងពេលវេលាជាក់លាក់មួយនេះ

ទាន់ហេតុការណ៍! ម៉ោងជាង ៣ រសៀល មានដ្រូនខ្នាតធំថៃ បានហោះចូលមកភូមិព្រៃចាន់ កន្លែងដែលពលរដ្ឋរារាំងទាហានថៃ រាយបន្លាលួសលើដីខ្មែរ

ព័ត៌មានបន្ថែម

ផ្ទះណាបានជាកូនប្រសាដឹងតែសំណាង! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ ពិសេសមានចិត្តល្អតែងធ្វើម្ហូបចែកជូនកុមារតូចៗ

​អង្គការ NASA គុណគូរគណនាឃើញថា ពិភពលោកនឹងត្រូវវិនាសក្នុងពេលវេលាជាក់លាក់មួយនេះ

ទាន់ហេតុការណ៍! ម៉ោងជាង ៣ រសៀល មានដ្រូនខ្នាតធំថៃ បានហោះចូលមកភូមិព្រៃចាន់ កន្លែងដែលពលរដ្ឋរារាំងទាហានថៃ រាយបន្លាលួសលើដីខ្មែរ

ថ្ងៃនេះ នៅស្ទឹងត្រែង មានពិធីសែនព្រេនដំឡើងព្រះបរមរូប «ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ» តម្កល់លើសួនសុវណ្ណភូមិ មានតេជៈឫទ្ធិណាស់

អត់ចេះអៀនមាត់! កងទ័ពភូមិភាគ ១ ថៃ ព្រមានថាបើពលរដ្ឋខ្មែរនៅតែប្រឆាំងតវ៉ាទៀត នឹងត្រូវចាប់ខ្លួនភ្លាមៗ រួចយកទៅអនុវត្តច្បាប់ក្នុងប្រទេសថៃ

កម្មតាមទាន់ភ្លាមៗ! ភ្លើង​ឆេះទីបញ្ជាការ​កងទ័ព​ជើងគោក​ថៃមួយកន្លែង ទាហានភ័យស្លន់ ជ្រួលច្របល់រត់ជាន់ជើងគ្នា

នៅខេត្តកណ្ដាល! ផឹកស៊ីជុំគ្នា ខឹងមិនព្រមចាក់បទចម្រៀងសំណព្វចិត្ត ស្រាប់តែបងប្អូនបង្កើត ៣ នាក់ កា- /ប់គ្នា អកុសល់ម្នាក់ របួសម្នាក់ ឯម្នាក់ទៀតត្រូវជាប់ខ្នោះ

យកឡានទំនើបមក Surprise សុំសង្សាររៀបការ មានអីមិនទាន់បានសុំផង ប៉ូលិសមកឃាត់ខ្លួន ភ័យស្លន់ព្រោះមានរបស់ខុសច្បាប់ក្នុងឡាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ