នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនស៊ែរ ម៉ុង បានចែករំលែកអំពីការគណនាស្ថានការណ៍តាមក្បួនបុរាណចិន របស់លោកចំនួន ៣ ក្បួន និង បញ្ជាក់ពីលទ្ធផលជូនទៅកាន់មហាជនដែលមានជំនឿលើហុងស៊ុយបែបវិទ្យាសាស្ត្រ ឱ្យបានជ្រាប និង យល់ឃើញ។

ក្នុងនោះ លោកគ្រូ ចិនស៊ែរ ម៉ុង ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានព្យាករណ៍ឱ្យដឹងថា ថៃម្ដងនេះបើប៉ះជាមួយយើងគឺថៃស្គាល់រសជាតិរលាកភ្លើងហើយ ដែលលោកគ្រូបានលើកឡើង ទៅតាមចំណុចដូចតទៅ ៖
– ខែនេះប្រទេសសៀម ស្ថិតនៅចំតំបន់ខ្មៅមិនមានពន្លឺទេ គឺងងឹត ភាពបាត់បង់ម្ចាស់ការ ភាពមិនប្រាកដវិជ្ជា ភាពមិនច្បាស់លាស់ ភាពរង្គើរ គឺកើតមានក្នុងតំបន់ប្រទេសសៀម
– សៀមកំពុងយកដែក មកឱ្យភ្លើងដុតហើយ
– បើប៉ះគ្នាលើកនេះ ដែកប្រាកដជារលាយ ខូចរូបរាង បាត់មុខមាត់ ជាពិសេសអាចក្លាយជាប្រទេសដែលឯកាដោយសារសង្គ្រាមទៀតផង
- សង្គ្រាមនេះ គឺខ្មែរមានប្រៀបខ្លាំងណាស់ បើសិក្សាតាមក្បួនបុរាណចិន ៣ ក្បួន ខ្ញុំកំពុងគណនាបន្តទៅក្បួនទី ៤ និង ៥ ទៀត តែខ្ញុំអាចសន្និដ្នានថា នៅតែមានប្រៀបដដែលទេ។ ខ្ញុំនិយាយតាមលទ្ធផល មិនមែននិយាយក្នុងរូបភាពដើម្បីតែលើកទឹកចិត្តនោះទេ
– ខ្ញុំកំពុងព្យាយាម ស្វែងរកពិធីកិច្ចបែបប្រពៃណីខ្មែរបន្ថែមទៀត ដើម្បីឱ្យបងប្អូនយើងជួយធ្វើរួមគ្នា ដូចមុនៗ៕

