ទំនេរពេក កំលោះវ័យ ២៨ ឆ្នាំម្នាក់ប្រើឈ្មោះក្លែងក្លាយកក់សណ្ឋាគារចំនួន ៥៨០ បន្ទប់ រួចលុបចោលវិញ លទ្ធផលចុងក្រោយហួសការគិត

Share This

ថ្មីៗនេះ មានករណីឃាត់ខ្លួនបុរសជនជាតិជប៉ុនម្នាក់ បន្ទាប់ពីរូបគេបានបន្លំប្រើឈ្មោះក្លែងក្លាយដើរកក់បន្ទប់សណ្ឋាគារប្រមាណ ៥៨០ បន្ទប់ រួចក៏រំសាយចោល ធ្វើឱ្យខាងសណ្ឋាគារខាតលុយរាប់ម៉ឺនដុល្លារ។

តាមព័ត៌មានបានឱ្យដឹងថា បុរសនេះឈ្មោះ Sanuki Junki វ័យ ២៨ ឆ្នាំ ធ្លាប់បានធ្វើការជាអ្នកបច្ចេកទេសមន្ទីរពិសោធនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Shimane។ តាមការស្រាវជ្រាវរបស់ប៉ូលិសបានឱ្យដឹងថា មានភស្តុតាងក្នុងទូរស័ព្ទរបស់ Sanuki ដែលបង្ហាញឱ្យឃើញថាគេដើរកក់បន្ទប់សណ្ឋាគារជាច្រើនកន្លែង សរុបចំនួន ៥៨០ បន្ទប់ឯណោះ។ ក្នុងនោះ កាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ក្នុងរយៈពេលតែមួយថ្ងៃ គេបានកក់បន្ទប់ចំនួន ២៥៨ បន្ទប់ ក្នុងតម្លៃ ៤៩ ០០០ ដុល្លារ នៅសណ្ឋាគារមួយក្នុង Ota Ward ក្នុងទីក្រុងតូក្យូ ហើយក៏រំសាយចោលវិញដោយមិនប្រាប់ហេតុផល។​

Sanuki ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ក្រោមករណីធ្វើឱ្យមានការរាំងស្ទះការរកស៊ីរបស់សណ្ឋាគារ​។ ដោយឡែក មានព័ត៌មានបានឱ្យដឹងថា Sanuki ធ្លាប់ស្នាក់នៅក្នុងសណ្ឋាគារខាងលើ តែមានការមិនពេញចិត្តចំពោះបុគ្គលិកនៅទីនោះ ទើបសម្រេចចិត្តសងសឹកដោយវិធីនេះ។ យ៉ាងណាក៏ដោយ ប៉ូលិសកំពុងតែស៊ើបអង្កេតថាព័ត៌មានខាងលើអាចហេតុផលពិតប្រាកដ នៅពីក្រោយសកម្មភាពរបស់ Sanuki ឬទេ៕

ប្រភព៖ Khaosod

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) ធៀបមង្គលការ នាយព្រែក និង ឈិន មុន្នីនាថ ស្អាតណាស់ ត្រៀមដើរអញ្ជើញភ្ញៀវបណ្ដើរៗហើយ

សិល្បករខ្មែររស់នៅក្រៅប្រទេសម្នាក់ គូរគំនូរមិនចោលអត្តសញ្ញាណជាតិ កំពុងទទួលបានការសរសើរពីបរទេស

(វីដេអូ) កម្ពុជាលេចធ្លោ! មៀលីយ៉ាន ឈរលើឆាក Miss Asia Pacific International ត្រូវអ្នកគាំទ្រជ្រើសរើសសួរសំណួរតែម្នាក់គត់

ហេតុអ្វីបានជា BABYMONSTER មិនរាំ? ហេតុអ្វីបានជាពួកគេនៅតែឈរធ្មឹងៗនៅលើឆាក?

(វីដេអូ) ពេជ្រ ចរណៃ ត្រៀមរៀបចំការសម្ដែងគុនល្បុក្កត្តោ ២៥ ខេត្ត-ក្រុង មូលនិធិម្នាក់ ១ ដុល្លារពីមហាជន ជួយព័ទជួរមុខ និង ជនភៀសសឹក

ព័ត៌មានបន្ថែម

មិនលេងសើចទេ! អ្នកចូលចិត្តឱ្យគេញេចមុនឱ្យ ឬ ញេចខ្លួនឯង សូមប្រយ័ត្នបើញេចចំតំបន់នេះលើផ្ទៃមុខ អាចគ្រោះថ្នាក់ដល់ជីវិតបាន

ព្រះអើយ! ចង់ទិញតុក្កតា Labubu និង សំបុត្រខនសឺត នារីវ័យក្មេងម្នាក់សុខចិត្តហូតវិញ្ញាណខ្លួនឯងលក់ឱ្យប្រុសម្នាក់ ក្នុងតម្លៃជាង ១០០០ ដុល្លារ

ធ្វើការល្អ ២០ ឆ្នាំ ភ្លាត់ស្នៀតដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវមេបញ្ឈប់ ដល់-កពេកប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

ចិនមានច្បាប់ចម្លែកមួយដាក់នៅទីបេ ហាមមនុស្សស្លា/ប់មិនឱ្យចាប់ជាតិមកវិញ ទាល់តែមានការអនុម័តពីរដ្ឋ

ឃើញហើយបះសក់! ផ្សិតចម្លែកមានរូបរាងដូចម្រាមដៃជើងខ្មោ/ច អ្នកអត់ស្គាល់អាចព្រលឹងចុងសក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ