ជាការពិតណាស់ មុននឹងការបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកម្ពុជា-ថៃ បានចូលជាធរមាន មហាជនច្បាស់ជាបានឃើញមកហើយនូវកម្លាំងដ៏ខ្លាំងក្លារបស់កម្ពុជា ដែលបានចេញមកប្រយុទ្ធលើបណ្តាញសង្គមរហូតមានរហស្សនាម ទ័ព Internet នោះ បានពុះពារបញ្ចេញសំឡេង ស្វែងរកភាពស្អាតស្អំរបស់កម្ពុជាទៅកាន់ពិភពលោក។ ក្នុងនោះ មានយុវជនកម្ពុជា សិល្បករ សិល្បការិនី Influencer និង បុគ្គលល្បីៗទាំងក្នុងក្រៅប្រទេសជាច្រើនបានចូលរួម។

ទន្ទឹមនឹងការបញ្ចេញសំឡេងនេះដែរ មហាជនជាច្រើនបានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំងនឹងអ្នកសិល្បៈមួយចំនួនតូច ដែលមិនបានបង្ហាញសំឡេងរបស់ខ្លួនសម្រាប់ជាតិ។

យ៉ាងណាមិញ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ តារាចម្រៀងរ៉េប KingChi បានបង្ហោះសារមួយទាំងឆួលថា៖ «កុំគិតថាគេមិនដឹងថាអ្នកឯងគិតអី? អ្នកឯងខ្លាចអី អារឿងសំងំអត់ចេញមុខហ្នឹង ហើយមកធ្វើជាស្ម័គ្រចិត្តជួយចែក ជួយរៀបចំអំណោយអីណា! ហ្ហើយ អាហ្នឹងការងារប្រជាជនទូទៅទេ អ្នកឯងជាតារាល្បីត្រូវប្រើសំឡេងអ្នក ដើម្បីជួយជ្រោមជ្រែង ស្ថានភាពប្រទេសជាតិ! ម៉េចខ្លាចពួកអាសៀមនឹងលែងរាប់មែន?»៕


